ម្ចាស់ទីតាំងផ្ទះការាស់សាំង១កន្លែងឈ្មោះ ហេង ឡុង កំពង់ឈួសឆាយដីចំណីដងព្រែក សង្ស័យរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
កណ្តាលថ្ងៃទី05 ខែ05 ឆ្នាំ2025តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពយើងមានទីតាំងមួយកន្លែងស្ថិតនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាលកំពង់ឈួសឆាយដីចំណីព្រែកបម្រុងនិងធ្វើអ្វីម្យ៉ាង គួរបញ្ជាក់ផងដែរថា កាល៥ឆ្នាំទីតាំងខាងលើបានចាក់បំពេញអាចម៍ដីមានបំណងលុបព្រែកដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន អង្គភាពក៏ចុះមកហើយធ្វើសេចក្តីរាយការជូនរដ្ឋបាលស្រុកពញ្ញាឮៗ រួចក៏ចាត់កម្លាំងមន្រ្តីជំនាញ ចុះមកវាស់វែង និងហាមខាតមិនឲ្យធ្វើបន្ថែមទៀតទេ និងត្រួវកាយអាចម៍ដីចេញវិញ។ ស្រាប់តែមកដល់ថ្ងៃទី05 ខែ05 ឆ្នាំ2025ថ្មីៗនេះក៏ឃើញមានអាប៊ុល១គ្រឿងកំពង់ដំណើការឈួសឆាយដីរំលោភលើចំណីដងព្រែក ក្រុមការងារបានសាកសួរទៅម្ចាស់ការាស់សាំងថា គ្រឿងចក្រកំពង់ធ្វើដំណើការនេះ ជារបស់ខ្លួនបានជួលគេមកដើម្បីឈួសឆាយព្រៃរបស់តូចៗក្នុងគោលបំណងការពារកុំឲ្យភ្លើងឆេះខ្លាចរាលដាលមកកាន់ការាស់របស់ខ្លួនទើបធ្វើដូច្នេះ អង្គភាពយើងក៏បានរាយការតាមប្រព័ន្ធតេលាក្រាម ដើម្បីជម្រាបជូនលោក ថន សុវណ្ណា អភិបាលស្រុកពញ្ញាឮ ប៉ុន្តែលោកមិនបានចូលមើលក្នុងតេលេក្រាមនោះឡើយ។ មហាជនបានរិះគុណចំៗ ចំពោះអជ្ញាធរឃុំព្រែកតាទែន បើពលរដ្ឋផ្សេងធ្វើគឺមានការហាមខាត ប៉ុន្តែទីតាំងខាងលើធ្វើមិនមានមន្រ្តីជំនាញណាចុះមកពិនិត្យនោះទេ។ មហាជនសូមស្នើដល់ លោក គួច ចំរើន អភិបាលខេត្តកណ្តាលសូមមេត្តាចាត់មន្រ្តីជំនាញដើម្បីទប់ស្កាត់ផងទាន អង្គភាពយើងរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕