-
ខេត្តមណ្ឌលគិរី÷ប្រភពបានរាយការណ៍ថា សកម្មភាពដឹកជញ្ជូនឈើនៅតំបន់អភិរក្សស្រែពកនៅតែបន្តកើត មានជារៀងរាល់ថ្ងៃក្រោមក្រសែតភ្នែករបស់លោក រី ថៃសាននាយកស្ដីទីដែនជម្រកសត្វព្រៃស្រែពក។ អ្វីដែលសកម្មជាងគេនោះសូម្បីតែថ្នាក់ដឹកនាំក្រសួងដែលបានទៅដល់ព្រៃជ្រៅនៃនៃដែនតំបន់ស្រែពកក៏លាន់មាត់ដែរថា “ពួកហ្អែងធ្វើការយ៉ាងម៉េចឮតែម៉ាស៊ីនអាឈើ”។
ប្រភពបានរាយការណ៍ថាដើម្បីកាត់បន្ថយភាពគគ្រឹក គគ្រេងនៃការដឹកជញ្ជូនឈើតាមរថយន្តលោកប្រធានស្ដីទីដែនជម្រកសត្វព្រៃស្រែពក រី ថៃសាន បានជំរុញឲ្យឈ្មួញសម្រួលអីយ៉ាងណាកុំដឹកតាមរថយន្តធំៗចេញពីព្រៃ ផ្ទុយទៅវិញឲ្យដឹកតាមម៉ូតូដើម្បីឲ្យឃើញថា មានសកម្មភាពតិចតួចនៅក្នុងបញ្ហានៃការដឹកជញ្ជូនឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ប៉ុន្តែមានចំនួនម៉ូតូច្រើនគ្រឿង ធ្វើសកម្មភាពជារៀងរាល់ថ្ងៃ នៅក្នុងដែនជម្រកសត្វព្រៃស្រែពកនោះ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ូតូ១គ្រឿងត្រូវបង់ជូនលោករី ថៃសាន៨០ម៉ឺនរៀល ក្នុង១ខែ ។ ហ្វូងម៉ូតូជាច្រើនគ្រឿងធ្វើសកម្មភាព នៅតាមតំបន់នៃស្នាក់ការចំនួន ៣ ដែលមានសកម្មភាពបទល្មើសគឺស្នាក់ការ ណាំរាម,ស្នាក់ការដីខ្មៅ,ស្នាក់ការធ្មៀ…ក្នុងភូមិសាស្ត្រឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរី ។ ស្នាក់ការទាំងបីនេះមានសកម្មភាពនៃបទល្មើសច្រើនជាងគេ ហើយវាជាប្រភពចំណូលទាំងសំខាន់របស់លោករី ថៃសាន្ត ដែលកំពុងតែធ្វើមិនដឹងមិនឮ នៅក្រោមខ្សែភ្នែករបស់លោក ឆៅ ប៊ុនធឿនប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ យ៉ាងណាក៏ដោយគេប្រាប់ថាពួកឈ្មួញបន្តដឹកជញ្ជូនចេញពីភូមិសាស្ត្រឃុំពូជ្រៃនិងតំបន់ ដេអេ តាមរថយន្តបន្តមកខេត្តខាងក្រោមឬឆ្ពោះទៅប្រទេសវៀតណាម។
សកម្មភាពនៃការជញ្ជូនឈើរបៀបកណ្ដៀរ ហាក់ដូចជាកក្រើកខ្លាំងនៅក្នុងរង្វង់១ខែកន្លងមកនេះ និងបន្តធ្វើការដឹកជញ្ជូនទាំងថ្ងៃនៅក្នុងសប្តាហ៍កន្លងមក និងក្រោយបោះឆ្នោតនេះ។ ប្រភពរាយការណ៍ថា ពួកឈ្មួញប្រើរថយន្តធុនត្រាចាំដឹកចេញពីតាមលំនៅដ្ឋាននានានៅក្នុងឃុំពូជ្រៃនិងនិងតំបន់ដេអេ។ វាស្ទើរក្លាយទៅជាទំនាស់ រវាងពួកមន្ត្រីនៃដែនជម្រកសត្វព្រៃស្រែពក ទើបព័ត៌មានស្ដីអំពីបញ្ហានេះចេះតែធ្លាយដល់អ្នកកាសែត៕