Related Articles
#ល្បែងមាន់ជល់អនឡាញកំពុងតែរីកដូចផ្សិតនៅក្នុងក្រុងនៅខេត្តសៀមរាប។
សៀមរាប ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេសល្បែងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តសៀមរាបវិញ ពិសេសក្នុងក្រុងសៀមរាប តែម្តង គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។ យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។ មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ក្រុងសៀមរាបខេត្តសៀមរាបនូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ ។ ជាក់ស្ដែងនារសៀលថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារសារព័ត៌មានSPH.hotnewsបានចុះផ្តិតយករូបភាពជាក់ស្ដែង ចំពោះទីតាំងកំពុងតែដំណើរការ ស្រែកហូរកញ្ជ្រៀវ សប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះ មិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។ បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។ ពលរដ្ឋក្នុងក្រុងសៀមរាបជាពិសេសប្រជាពលរដ្ឋក្នុងសង្កាត់គោកចក ស្នើសុំលោក […]
ត្រីរាជមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម លែងចូលក្នុងទន្លេសាបវិញ បន្ទាប់ពីអ្នកនេសាទចាប់បាន
(កណ្តាល) ៖ អ្នកនេសាទម្នាក់ឈ្មោះ ម៉ុត សាវឿន ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១១៥ គីឡូក្រាម ប្រវែង ២,២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរចំពោះសកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ ។ រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ ឱ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ ៕
ឈ្មួញឈើដ៏ល្បីឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកហោះឆ្លងដែនទៅស្រុកយួន ដោយសុវត្ថិភាពដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធបន្តិចសោះ។
ឈ្មួញឈើដ៏ល្បីឈ្មោះ គោ ហៅ រ័ត្ន បន្តដឹកជញ្ជូនឈើ តាមរយៈរថយន្តធុនត្រា ដឹកចេញពីស្រុកអូររាំង និងចេញពីភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា យកទៅទម្លាក់នៅចំណុច៣៥ បន្តដឹកហោះឆ្លងដែនទៅស្រុកយួន ដោយសុវត្ថិភាពដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធបន្តិចសោះ។ មណ្ឌលគីរី ÷ បានដឹងហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។ ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ […]