ចំពោះល្បែងមាន់ជល់🐓អនឡាញខុសច្បាប់កំពុងតែបង្កធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងទៅដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញវត្តនារាយណ៍ស្ថិតនៅក្នុងភូមិ ពោះពង ឃុំ នារាយណ៍ ស្រុកឈូកខេត្តកំពត ខណៈលោកមេប៉ុស្តិ៍នារាយណ៍បិទត្រចៀកបិទភ្នែកនឹងមិនយកចិត្តទុកដាក់… ខេត្តកំពត៖ប្រជាពលរដ្ឋ និង ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញវត្តនារាយណ៍ស្ថិតនៅក្នុងភូមិ ពោះពង ឃុំ នារាយណ៍ ស្រុកឈូក ខេត្តកំពត រង់ចាំមើលលោក នាក់ សុវណ្ណារី អភិបាលស្រុកឈូក នឹង លោក ប៉ោ យ៉ា អធិការស្រុកឈូក 🤜ហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងនៅមុខខ្លោងទ្វាវត្តនារាយណ៍បានដែរឬទេ? ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញ១កន្លែងនៅហាងកាហ្វេ ទល់មុខខ្លោងទ្វាវត្តនារាយណ៍តែម្តងស្ថិតនៅក្នុងភូមិពោះពង ឃុំនារាយណ៍ ស្រុកឈូកខេត្តកំពត កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ ឆ្នោតឡូតូតាមទូរស្សន៍អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលដល់ ព្រះសង្ឃ អាចារ្យ គណៈកម្មការពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋដែលរស់នៅជុំវិញវត្តនារាយណ៍ស្ថិតនៅក្នុងភូមិ ពោះពង ឃុំ នារាយណ៍ ស្រុកឈូកខេត្តកំពត តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មាន សាយប៉ូចហតញ៉ូស៍ យើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេទល់មុខខ្លោងទ្វាវត្តនារាយណ៍១កន្លែងខាងលើនេះ […]
ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក .. ចេញផ្សាយ ថ្ងៃទី September 20, 2023 សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក.. សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ២០២៣ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។ រមណីយដ្ឋានបុរាណវិទ្យាកោះកេរ ដែលកេរ្តិ៍មរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ កសាងក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ័្មនទី៤ និងបុព្វបុរសខ្មែរ ត្រូវ បានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូល ស្នាដៃដ៏មហស្ចរ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៧ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៧ ដោយមានវត្តមានរបស់ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងនីតិកាលទី៧នៃរដ្ឋសភា ទាំង១២៥រូប។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភានីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។ តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ […]