បងប្អូនអាជីវករបាននាំយក អង្ក៥តោន និងគ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័
(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមអាជីវករក្រុងប៉ោយប៉ែត និង ក្រុងសិរីសោភ័ណ បាននាំយក អង្ករ៥តោន
មី៥០កេស ត្រីខ៥កេសធំ ទឹកត្រី៥០យួរ
ទឹកស៊ីអ៊ីវ៥០យួរ ទឹកសុទ្ធវីតាម៥០កេស ឧបត្ថម្ភដល់កងកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃក្នុងអង្គភាព។ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏បានថ្លែងអំណរគុណ និងជូនពរដល់បងប្អូនអាជីវករទាំងអស់ រកទទួលទានកាន់តែមានបាន និង សូមជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លាងឃ្លាតឡើយ។
ក្រុមអាជីវករដែលនាំ អង្ក គ្រឿងឧបភោគ បរិភោគ មកចែកជូនថ្ងៃនេះរួមមាន: ១-លោក ច័ន្ទ ប៊ុនសួគ៌ ម្ចាស់គំរោងដីល្វែងអូរនាង ២-លោក ឡៃ តារាវិឆ័យ ម្ចាស់ហាងលក់ទូរសព្ទ័ដៃឆៃ វរ:យុទ្ធ ៣-លោក ឡេង វិបុល ម្ចាស់ភោជនីដ្ឋានប្រជាប្រិយ ៤-លោក សោ ម៉េងគង់ ៥-លោក ឈឹម គឹមឡេង៕
