សាច់បង្កកចំនួន ៤ កុងតឺន័រ ដែលសមត្ថកិច្ចចាប់បាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីពេលថ្មីៗ ត្រូវបានក្រុមមន្ត្រីជំនាញយកទៅត្រៀមដុតកម្ទេចចោលនៅថ្ងៃ ៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅភូមិចូងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សូមរឭកថា រថយន្តកុងតឺន័រចំនួន៤គ្រឿង ដឹកជើងមាន់បង្កក តាមច្រកព្រំដែនខេត្តស្វាយរៀង ហើយបានបើកបរតាមផ្លូវវាង ចូលមកស្រុករមាសហែក ចូលមកក្រុងស្វាយរៀងត្រូវបានសមត្ថកិច្ចចាប់បាន កាលពីល្ងាចថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១៣។
ក្រោយពីមន្ត្រីជំនាញ ឃាត់រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចបើកទូរកុងតឺន័រ ដោយបានរកឃើញជើងមាន់បង្កកជាច្រើនពាន់កេះ៕