ព័ត៌មានសន្តិសុខសង្គម

ស្នងការរាជធានីភ្នំពេញ ស្នើឱ្យស្ត្រីម្នាក់ចូលខ្លួនបំភ្លឺពាក់ព័ន្ធការផាកពិន័យរបស់ប៉ូលិសចរាចរណ៍ នៅគោល​ដៅស្តុបក្តាន់ពីរ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានស្នើឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ដែលបានសរសេរខ្លឹមសារបង្ហោះចែកចាយនៅតាមបណ្ដាញសង្កមពាក់ព័ន្ធនឹងការផាកពិន័យរបស់នគរបាលចរាចរណ៍ និងជនស៊ីវិលនៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ ខណៈសមត្ថកិច្ចជំនាញបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងជនស៊ីវិល ដែលរងការចោទប្រកាន់ឱ្យចូលខ្លួនបំភ្លឺរួចហើយ ។

សូមបញ្ជាក់ថា ស្ត្រីឈ្មោះ គង់ ម៉ូលីកា កាលពីពេលថ្មីនេះបានសរសេរសារបង្ហោះក្នុងគ្រុប Telegram ឈ្មោះ សុវត្ថិភាពចរាចរណ៍យើង ពាក់ព័ន្ធទៅនឹងនគរបាលចរាចរណ៍ និងជនស៊ីវិល នៅចំណុចភ្លើងស្តុបក្តាន់ពីរ ខណ្ឌដូនពេញ បានផាកពិន័យយកប្រាក់ បង់តាម ABA ទៅឱ្យជនស៊ីវិល ចំនួន ២០ ដុល្លារពីគាត់ ខណៈគាត់ជូនម្តាយទៅមន្ទីរពេទ្យជាបន្ទាន់ ។

ជុំវិញការចោទប្រកាន់នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើឱ្យស្ត្រីឈ្មោះ គង់ ម៉ូលីកា ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំព័ត៌មានមួយចំនួន ក្នុងការស្វែងរកយុត្តិធម៌ជូន ដោយសារលេខទូរសព្ទរបស់ស្ត្រីឈ្មោះ គង់ ម៉ូលីកា សមត្ថកិច្ចព្យាយាមទំនាក់ទំនងសួរនាំ ប៉ុន្តែទាក់ទងមិនបាន ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *