ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនព្រះសង្ឃក្លែងក្លាយ ២នាក់ ខណៈពេលកំពុងបិណ្ឌបាត្រនៅតាមផ្លូវ

(ភ្នំពេញ) ៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យ ​ចំនួន ០២ នាក់ ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក ប្រព្រឹត្តនៅចំណុចផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ជនសង័្សយទាំង ០២ នាក់ ទី១មានឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) និងទី២ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ដោយឡែក សម្ភារដកហូត គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន ០២ ឈុត, ឆ័ត្រ ០១, ប្រាក់ ចំនួន ២២,០០០ រៀល ​។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *