#ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរ
មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ
រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២
#លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែខេត្តបាត់ដំបង ។
ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមច្រើនរូបផងដែរ។
Related Articles
គួរឱ្យទាក់ទាញណាស់ ខេត្តស្ទឹងត្រែងរៀបចំស្លាកសញ្ញាជាទីគោរពសក្ការៈនៅចំណុចសំខាន់ក្នុងខេត្ត ជំនួសឱ្យស្លាកសញ្ញាស្រាបៀរ
(ស្ទឹងត្រែង) ៖ ខណៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំដាក់តាំងនូវរូបភាពជាទីគោរពសក្ការៈទាំងឡាយ នៅត្រង់ចំណុចសំខាន់ជាច្រើនកន្លែង នៅក្នុងក្រុងស្ទឹងត្រែង ជំនួសឱ្យរូបភាពស្រាបៀរ ដែលត្រូវបានគេដាក់តាំងបង្ហាញជាច្រើនឆ្នាំកន្លងមកហើយនោះ ។ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសរសេរក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយអត្ថន័យខ្លី និងភ្ជាប់ដោយរូបភាពខ្លះៗផងដែរថា «រួមគ្នាដើម្បីខេត្តស្ទឹងត្រែង» ។ រូបភាពដែលលោកអភិបាលខេត្ត ដាក់តាំងបង្ហាញទាំងនោះ សុទ្ធសឹងជារូបភាពបង្កប់ដោយអត្ថន័យអប់រំ សីលធម៌ សុជីវធម៌សង្គម ដែលមានការចាប់អារម្មណ៍ខ្លាំង និងទាក់ទាញបំផុតពីសំណាក់មហាជន ដូចជារូបភាពព្រះពុទ្ធជាម្ចាស់ រូបភាពព្រះឆាយាលក្ខមហាក្សត្រ និម្មិតសញ្ញាចរាចរណ៍ និងនិម្មិតសញ្ញាបង្ហាញតំបន់ទេសចរណ៍ជាដើម ។ ជាងនេះទៅទៀត នៅក្នុងផ្ទាំងប៉ាណូដាក់តាំងបង្ហាញធំៗទាំងនោះ ក៏មានដាក់រូបភាពសក្កដានុពលរបស់ខេត្តស្ទឹងត្រែងជាច្រើន ដើម្បីបង្ហាញជូនអ្នកទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងទឹកដីនៃខេត្តស្ទឹងថែមទៀត ។ បើតាមលោកអភិបាលខេត្ត សរ សុពុត្រា នឹងដាក់តាំងបង្ហាញនូវរូបភាពបន្ថែមទៀត នូវអ្វីដែលខេត្តស្ទឹងត្រែងមាន រួមទាំងរូបភាពស្តីពីការអភិវឌ្ឍ ឱ្យបានច្រើននៅតាមទីកន្លែងសំខាន់មួយចំនួន ក្នុងគោលបំណងបណ្តុះស្មារតីជាតិនិយមដល់ក្រុមយុវជនជំនាន់ក្រោយតៗគ្នា ។ សូមបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយ ដែលខេត្តស្ទឹងត្រែង បានដាក់តាំងបង្ហាញនូវរូបភាពដ៏គួរឱ្យទាក់ទាញបែបនេះនៅតាមទីសាធារណៈ ជំនួសឱ្យរូបភាពស្រាបៀរផ្សេងៗ ៕
ទីតាំងលំនៅដ្ឋានមួយកន្លែងកំពង់តែផ្គើនក៏ដូចជារំលោភទៅលើចំណីផ្លូវរថភ្លើង ដែលស្ថិតនៅក្នុងភូមិអណ្ដូងចេញ សង្កាត់អូរចា ក្រុងបាត់ដំបងខេ
បាត់ដំបង:ថ្ងៃទី០៥ ខែតុលាឆ្នាំ ២០២៣ ទីតាំងមួយកន្លែងនេះគឺត្រូវបានគេសង្ស័យថាមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវចេញពីរដ្ឋបាលក្រុងបាត់ដំបង យើងដឹងហើយថារដ្ឋបាលស្រុក.ក្រុងធ្វើការប្តេជ្ញាចិត្ត រួមគ្នាអនុវត្តតួនាទី-ភារកិច្ច ឲ្យបានខ្ជាប់ខ្ជួន ក្នុងការទប់ស្កាត់បទល្មើសសំណង់ នៅក្នុងដែន សមត្ថកិច្ចដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ទីក្រុង ឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ និងធានាបាននូវសោភ័ណភាព នគរូបនីយកម្ម ស្របតាលិខិតបទដ្ឋានគតិយុត្តជាធរមាននិងរួមគ្នាទប់ស្កាត់ការសាងសង់គ្មានលិខិតអនុញ្ញាត ឲ្យបានជាដាច់ខាត ក្នុងនោះ រដ្ឋបាលស្រុក.ក្រុងត្រូវយកចិត្តទុកដាក់ណែនាំម្ចាស់សំណង់ ឲ្យបំពេញសំណុំបែបបទស្នើសុំ លិខិតអនុញ្ញាតសាងសង់ ទៅតាមការកំណត់របស់លិខិត បទដ្ឋានគតិយុត្តដែលមានជាធរមាននិងត្រួតពិនិត្យ ទប់ស្កាត់ ឲ្យបានទាន់ពេវេលា ចំពោះសំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាតព្រមទាំង តាមដានជាប់ជាប្រចាំ នូវរាល់សំណង់ដែលបានណែនាំឲ្យផ្អាកការដ្ឋាន រហូតដល់ម្ចាស់សំណង់ទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រឹមត្រូវពីសមត្ថកិច្ចជំនាញជាមុនសិន ទើបអនុញ្ញាតឲ្យម្ចាស់សំណង់បន្ត ចំពោះសំណង់ដែលបានសាងសង់រួចហើយ ដោយគ្មានលិខិត អនុញ្ញាតសាងសង់ នឹងត្រូវធ្វើការណែនាំ ដើម្បីឲ្យម្ចាស់សំណង់ ដាក់ ពាក្យស្នើសុំធ្វើនិយ័តកម្មស្របតាមនីតិវិធី ក្របខ័ណ្ឌគតិយុត្ត និងការសាងសង់ ក្នុងក្របខណ្ឌបច្ចេកទេសសមស្របរួមទាំង សកម្មភាពកែលម្អជាប្រចាំ ក្នុងការកំណត់ការប្រើប្រាស់ចិញ្ចើមផ្លូវ ដើម្បី ដោះស្រាយឲ្យខានតែបាន ចំពោះសំណង់អនាធិបតេយ្យ ការតសំយាប ការបិទបាំង ការផ្សាយពាណិជ្ជកម្ម ឬសកម្មភាពទាំងឡាយណាដែលគ្មានការអនុញ្ញាត។ ទន្ទឹមនឹងនេះរដ្ឋបាលស្រុកក្រុង ត្រូវចូលរួមគ្រប់គ្រង រៀបចំ និងថែទាំចិញ្ចើមផ្លូវ ដងផ្លូវ ដើមឈើ […]
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ”
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនមានទម្លាប់គាំទ្រលទ្ធិទំយេីបុគ្គលឡេីយ” ************ បន្ទាប់ពីបានឃេីញការបង្ហោះផ្សព្វផ្សាយចែកចាយរូបភាពលេីបណ្តាញសង្គមហ្វេសប៊ុក អំពីសិប្បករស្មូនដី ឈ្មោះ ប៊ិន ឆារ៉ាន់ អាយុ៤១ឆ្នាំរស់នៅភូមិព្រៃដេីមថ្នឹង ឃុំព្រៃដេីមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានទឹកចិត្តស្រលាញ់សម្តេចតេជោ តែមិនមានការពិចារណាវែងឆ្ងាយ បានយកដីឥដ្ឋមកសូនធ្វេីជារូបសំណាកសម្តេចតេជោ ហេីយត្រៀមសិតទៅជារូបស្ពាន់នាពេលខាងមុខ ព្រមទាំងមានការផ្សព្វផ្សាយ និងចែកចាយតៗគ្នាច្រេីន ទេីបរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកស៊ីធរកណ្តាល បានចុះមកជួបណែនាំសិប្បកររូបនេះឱ្យបញ្ឈប់ការសូនរូបសម្តេចតេជោជាបន្ទាន់ ហេីយឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់សង្កត់ធ្ងន់ថា ” […]