ស្ថានភាពអាកាសធាតុ និងទឹកភ្លៀង ខេត្តបាត់ដំបង ថ្ងៃទី01ខែតុលា202 •••សីតុណ្ហភាព: ក-អតិបរមា=29.0C° ខ-អប្បរមា=24.5C° •••មានភ្លៀង(ក្នុងតម្រង) 1-បប=11.4mm 2-សង្កែ=13.5mm 3-កំពង់ព្រៀង=16.2mm 4-រតនមណ្ឌល=24.5mm 5-ឃុំស៊ុង=57.0mm 6-ឃុំតាសាញ=22.4mm 7-ឃុំសំឡូត=64.0mm 8-មោងឬស្សី=22.2mm 9-ឯកភ្នំ=13.5mm 10-ពាមឯកព្រែកឆ្តោ=6.7mm 11-សេកសក=34.0mm 12-កំរៀង=12.4mm 13-បាសាក់=20.0mm •••កំពស់ទឹកស្ទឹងនិងអាងទឹក: 1-បប=11,10m(14,50m) 2-សំណង់កង្ហត=19,70m(21,50m) 3-អាងទឹកកំពីងពួយ=24,53m(24,50m) 4-សំណង់តាហែន=32,02m(31,00m) 5-សំណង់បាសាក់=4,15m(6,0 0m) 6-បាក់ព្រា=6,54m(9,45m) 7-អាងទឹកភាស=2,55m(3,50m) 8-សំណង់រាមគុណ=15,40m(15,50m) 9-សេកសក=57,09m(57,50m) សន្និដ្ឋាន: តាមទិន្នន័យដែលមានភ្លៀង នៅស្រុកសំឡូតពីរថ្ងៃគឺ 29-30 ខែតុលា ឆ្នាំ2022គឺមាន164មមដូចនេះហើយធ្វើទឹកស្ទឹង សង្កែមានការហក់ឡើងបន្តិច តែពុំមានបញ្ហាទេ ក្នុងករណី ពុំមានភ្លៀង រឺភ្លៀងចុងកន្ទុយតិចតួចក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ព្រឹកនេះផ្ទៃមេឃមានពពកស្តើងមានពន្លឺថ្ងៃល្អ។
ស្រ្តីជនជាតិវៀតណាមជើងខ្លាំងរកស៊ីដឹកឈើគ្រញូង ដុះស្លែម្នាក់ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទៀតហើយ ខណៈគាត់ជាប់គុកជិត១០ដងមកហើ ខេត្តឧត្តមានជ័យ៖ ហេតុការណ៍ចាប់ខ្លួនមេឈ្មួញនេះ ធ្វើឡើងកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ ក្នុងដីចំការរបស់លោកថោង ជួន ស្ថិតនៅភូមិ១០៥ឃុំផ្អាវស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បង្រ្កាបមានកម្លាំងសមត្ថកិច្ចនិងកម្លាំងមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដោយមានក្រោមការចង្អុលបង្ហាញពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ។ ឈ្មួញ ឈ្មោះ ខ្វៀង ធីមៃ ត្រូវបានមន្រ្តីជំនាញនៃមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានធ្វើការបង្រ្កាបបានឈើនាងនួននិងគ្រញូងជិត៣តោន រថយន្តចំនួនពីរគ្រឿងរួមនិងមនុស្សម្នាក់ឈ្មោះខ្វៀងធីមៃ(ហៅយាយម៉ាយ)ជាមេឈ្មួញ។ ជុំវិញករណីនេះ លោកភួង លីណា ប្រធានមន្ទីរបរិដ្ឋានខេត្តឧត្តរមានជ័យបានប្រាប់អ្នកកាសែត តាមទូរស័ព្ទឲ្យដឹងនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២២នេះថា ឈើនិងវត្ថុតាងនេះ បានយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ។ រីឯមនុស្សកំពុងកសាងសំណុំរឿងទៅតុលាការ៕
គោរពជូន លោកអភិបាល នៃគណះអភិបាលស្រុកក្រគរ កម្មវត្ថុ ស្តីពីជូនរបាយការណ៍ ករណីគ្រោះធម្មជាតិ (រន្ទះបាញ់ កើតហេតុ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៤ នឹង ៣០ នាទី ចំណុចខ្ទមខ្វាលគោ អូរភ្លោះ ស្ថិតនៅភូមិថ្មី ឃុំត្មោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ -ជនរងគ្រោះឈ្មោះ ចើម ម៉ាញ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ -ប្រពន្ធ ឈ្មោះ ឈឹម យី អាយុ ៣៣ ឆ្នាំ មានកូនចំនួន ២ នាក់ ស្រី ។ ទីលំនៅបច្ចុប្បន្ន ភូមិ ដំបូក១០០ ឃុំត្មោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ យោងតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ឈឹម យី អាយុ […]