(ក្រចេះ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយស្នាក់ការសន្តិសុខ៧១១ ឃាត់រថយន្តលុចស៊ីស ០១ គ្រឿង ដែលលួចដឹកឈើប្រណីតបេង (កូនក្រឡឹង) នៅចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល កាលពីថ្ងៃទី០៥ ខែមិថុនា ប៉ុន្តែអ្នកបើកបរ បានរត់គេចខ្លួនទៅហើយ ។
នៅថ្ងៃទី០៥ ខែ មីថុនា ឆ្នាំ២០២៤ កម្លាំងកងរាអាវុធហត្ថខេត្តក្រចេះ សហកាជាមួយស្នាក់ការសន្តិសុខ៧១១ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឃួយ សុធារិទ្ធ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើ ចំណុចភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ដោយបានឃាត់រថយន្ត ០១ គ្រឿង ម៉ាក Lexus 300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K-2371 ផ្ទុកឈើប្រណីតបេង (កូនក្រឡឹង) មិនទាន់ធ្វើការវាស់វែង អ្នកបើកបររត់គេចខ្លួន ។
បច្ចុប្បន្ន វត្ថុតាងខាងលើ រក្សាទុកបណ្ដោះអាសន្ននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល និងសុំគោលការណ៍អនុវត្តបន្ត ៕