ព័ត៌មានសន្តិសុខសង្គម

ស្លាបមាន់​ ៣៦២កេស គ្មានច្បាប់អនុញ្ញាត​ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាប ដុតបំផ្លាញចោល

(សៀមរាប) ៖​ ស្លាបមាន់​ ៣៦២កេស ស្មើ​នឹង​ ៤,៣៤៤គីឡូក្រាម​ ដែលឈ្មួញដឹកញ្ជូនគ្មានច្បាប់អនុញ្ញាត​ បន្ទាប់ពីកម្លាំងនៃផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធដោយមានការបញ្ជាដឹកនាំដោយ​ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពី​ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប​។

លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា​ វត្ថុតាងសាច់ចុងស្លាបមាន់ សមត្ថកិច្ចបានដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង​ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ស្លាបមាន់ទាំងនោះ​ ដឹកញ្ជូនគ្មានច្បាប់អនុញ្ញាត និងការរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារគុណភាព កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងករណីនេះ មធ្យោបាយដឹកជញ្ជូន ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *