(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៥៖២០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់
ទី១-ឈ្មោះ បូ វ៉ុន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
២-ឈ្មោះ ង៉ា តុលា ហៅយ៉ា (មេក្លោង) ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរធ្វើស្រែ
៣-ឈ្មោះ សេង វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបើកបរ
៤-ឈ្មោះ គឺត សុភា ហៅ ចាយ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ
៥-ឈ្មោះ វឺន វង់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំងបួនរស់នៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
៦-ឈ្មោះ អាន សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចដតហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន ៧កញ្ចប់ ទម្ងន់ ៩.៤១ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរសព្ទដៃ ចំនួន ៥គ្រឿង, ប្រាក់ខ្មែរ ចំនួន ១,១០០,០០០រៀល (មួយលានដប់ម៉ឺនរៀល), ម៉ូតូ ចំនួន ២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅអាវុធហត្ថខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី ៕