ព័ត៌មានសន្តិសុខសង្គម

លោក​វរសេនីយ៍ទោ ស៊ូ ចាយ អធិការ​នគរបានស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ដកមុខ​តំណែង​ពីអធិការ​ មកនៅជា​មន្ត្រីធម្ម​តា ដោយសារតែល្មើសវិន័យនគរ​បាលជាតិកម្ពុជា​

(ភ្នំពេញ) ៖ ក្រសួងមហាផ្ទៃបានចេញប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលជាតិ, លោក​វរសេនីយ៍ទោ ស៊ូ ចាយ អធិការ​នគរបាលស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​ដកមុខ​តំណែង​ពីអធិការ​ មកនៅជា​មន្ត្រីធម្ម​តា ដោយសារតែល្មើសវិន័យនគរ​បាលជាតិកម្ពុជា​ ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេច៖ ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ តាមរូបភាព ដកហូតមុខតំណែង ពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋាននគរបាលខេត្តកែប ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *