(បាត់ដំបង) ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ដែលសេសសល់តាំងពីសម័យសង្គ្រាម ត្រូវបានពលរដ្ឋប្រទះឃើញនៅទីតាំងបីផ្សេងគ្នា ស្ថិតក្នុងឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។
ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលក្នុងនោះមាន ភូមិដូនត្រឹត ប្រទះឃើញគ្រាប់មីន 69 ចំនួន ១គ្រាប់, ភូមិអន្លង់ពួក ប្រទះឃើញគ្រាប់ 60mm ចំនួន ១គ្រាប់, ភូមិអូរទន្ទឹម ប្រទះឃើញគ្រាប់ 62 ចំនួន ៣គ្រាប់ និងមីនផ្កាចាន់ ២គ្រាប់ ។
សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមមន្ត្រីជំនាញបានចុះទៅពិនិត្យ និងប្រមូលយកគ្រាប់យុទ្ធភណ្ឌខាងលើ ប្រគល់ជូនស៊ីម៉ាក់ ដើម្បីយកទៅធ្វើការដុតកម្ទេចចោលផងដែរ ៕