ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង ២នាក់ បង្ហោះម៉ូតូតាមទីសាធារណៈ នៅក្រុងតាខ្មៅ ត្រូវនគរបាលខេត្តកណ្ដាលចាប់ខ្លួន

(កណ្ដាល) ៖ ក្មេងទំនើង ២នាក់ ក្នុងឯកសណ្ឋានសិស្សសាលា បានជិះម៉ូតូបង្ហោះនៅតាមទីសាធារណៈ ចំណុចផ្លូវជាតិលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង២នាក់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

ក្មេងទំនើងទាំងពីរនាក់ ទី១៖ ឈ្មោះ ឡាក់ សុវិរៈ ជាសិស្សវិទ្យាល័យស្អាង និងទី២៖ ឈ្មោះ ដេត វណ្ណារ៉ា ជាសិស្សវិទ្យាល័យស្អាង។

បច្ចុប្បន្នយុវជនទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *