(កំពង់ឆ្នាំង) ៖ អធិការស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលទើបនឹងតែងតាំងជាអធិការនគរបាលស្រុក បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ ដែលករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងព្រឹក ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ជនរងគ្រោះដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ណែម សេត អាយុ ៥៤ឆ្នាំ ទើបតែងតាំងតំណែងជាអធិការនគរបាលស្រុកជលគីរី លោកអធិការរូបនេះមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
បើតាមការរៀបរាប់ពីក្រុមគ្រួសារ លោក ណែម សេត មិនដែលមានបញ្ហាអ្វីនៅក្នុងគ្រួសារនោះឡើយ ហើយរូបគាត់ក៏គ្មានជំងឺប្រចាំកាយអ្វីដែរ ។ គ្រួសារថា អាចមានបត្តិអ្វីមួយ តែលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារឱ្យដឹងនោះទេកន្លងមកនេះ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបច្ចេកទេសផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ និងបានបញ្ជាក់ថា អធិការស្រុករូបនេះ គឺពិតជាស្លាប់ដោយការចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែន ។
ក្រោយពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចក៏បានប្រគល់សពទៅក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យនៅឯគេហដ្ឋានផងដែរ ៕