(ភ្នំពេញ) ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះពិនិត្យរដ្ឋបាលតំបន់ស្មុគស្មាញ តាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង) ។ ខណៈនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០៣នាក់ រួមមាន៖
១. ឈ្មោះ ទឹប ផានិត ភេទស្រី មុខរបរធ្វើការរោងចក្រ ទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
២. ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ មុខរបររោងចក្រ ទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
៣. ឈ្មោះ សឺង វ៉ានឌី ភេទប្រុស មុខរបរសន្តិសុខផ្សារ ទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារដកហូត រួមាន៖ ម្សៅក្រាមសថ្លា ចំនួន ០២កញ្ចប់ថង់តូច, ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្ត ៕