កម្លាំងបរិស្ថាន ដឹកនាំដោយលោកស្រី រ៉ា នាយដែនជំរកភ្នំកុក
បាត់ដំបងថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2022 វេលាម៉ោង 3 រសៀល កម្លាំងបរិស្ថានដឹកនាំដោយលោកស្រី រ៉ានាយដែនជម្រកភ្នំកុកបានចុះបង្ក្រាបបទល្មើសព្រៃឈើ។ដែលមានឈ្មួញឈ្មោះរឿត សុខា ហៅ(យាយមាន់ )ហើយប្ដីឈ្មោះនូ សឿន
ដែលជាឈ្មួញសកម្មនៅក្នុងស្រុកសំឡូត ដោយមានការដឹកជញ្ជូនជារៀងរាល់ថ្ងៃចំនួនពីរជើងឬក៏ 3 ជើងក្នុងមួយថ្ងៃ។
ដោយការចង្អុលបង្ហាញអំពីលោកអភិបាលខេត្ត សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានបញ្ជាកម្លាំងបរិស្ថានស្ថិតនៅឃុំតាតោកស្រុកសំឡូតដែលមានលោកស្រី រ៉ានាយបរិស្ថានជំរកភ្នំកុក បានចុះទៅដល់ទីតាំងដែលស្ថិតនៅភូមិពាមតាឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបង។ក្នុងនោះដែរលោកស្រី រ៉ា បានដឹកនាំកម្លាំងបង្ក្រាបបានចំនួនឈើ 150 ដុំស្មើនឹង 15កិប។
បន្ទាប់ពីបានធ្វើបែបបទសំណុំឯកសារ នឹងដឹកជញ្ជូនឈើមករក្សាទុកនៅក្នុង ទីស្នាក់ការបរិស្ថានដែនជម្រកភ្នំកុកស្រុកសំឡូត ដើម្បីបញ្ជូនទៅតុលាការធ្វើតាមនីតិវិធីនៃច្បាប់។
Related Articles
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា!
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២)និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរនគរបាលការពារព្រំដែនទាំង៤ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនជាច្រើនរូប។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ បានឡើងធ្វើសេចក្តីរាយការណ៍ស្តីពី លទ្ធផលការងារប្រតិបត្តិការរបស់នគរបាលសម្រេចបាន និង បានលើកអំពីបញ្ហាប្រឈម ចំនុចខ្លាំង ចំណុចខ្សោយ សំណូមពរផ្សេងៗ របស់កងកម្លាំងក្នុងការបំពេញការងារ និងបេសកកម្មនាពេលកន្លងមក។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងាររហូតបានលទ្ធផលល្អគួរជាទីមោទន: គ្រប់កងឯកភាព […]
សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ
សកម្មភាពអារកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសជ្រកក្រោមស្លាកយកឈើធ្វើផ្ទះកំពុងកើតមានរាល់ថ្ងៃ ខេត្តពោធិ៍សាត់÷សកម្មភាពកាប់និងអារឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងភូមិសាស្ត្រភូមិឈើទាលជ្រុំឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់បាននិងកំពុងកើតមានយ៉ាងសកម្ម ដែលក្រុមមន្ត្រីបរិស្ថាននៅទីនោះអះអាងថា ជាសកម្មភាពរបស់អ្នកភូមិកាប់ឈើដើម្បីយកទៅសង្ឃលំនៅឋាន។ គេមិនដឹងថាតើសកម្មភាពកាប់ឈើដើម្បីសង់លំនៅឋានទាំងនោះស្របច្បាប់ឬមិនស្របច្បាប់នោះទេ។ លោកថាន់ សុភារិន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជា ដែលយកមកសាងសង់លំនៅឋាន។ យ៉ាងណាក៏ដោយលោកបានឲ្យមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យមើលថា តើ មានសកម្មភាពដឹកជញ្ជូនឈើ ដូចសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែតដែរឬទេ? លោកបានឲ្យដឹងថា ក្រុមមន្ត្រីបរិស្ថានបាននិងកំពុងតាមដានគ្រប់សកម្មភាពនៃការកាប់ឈើរបស់ប្រជាពលរដ្ឋ ប៉ុន្តែភាគច្រើនគឺប្រជាពលរដ្ឋយកទៅធ្វើលំនៅឋានប៉ុណ្ណោះ។ ប្រភពពីសមត្ថកិច្ចដទៃបានឲ្យដឹងថា សកម្មភាពកាប់ឈើនៅក្នុងដែនជម្រៅសត្វព្រៃភ្នំសំកុសកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងក្រោមដែនសមត្ថកិច្ចដឹកនាំរបស់លោក ថាន់ សុភារិន ហើយមិនតែប៉ុណ្ណោះមន្ត្រីម្នាក់នេះក៏ជាប់ជំពាក់និងរបររកស៊ីកាប់នឹងដឹកជញ្ជូនឈើជាមួយបក្សពួកនៅក្នុងមូលដ្ឋាននេះដែរ។ នៅពេលដែលសកម្មភាពដឹកជញ្ជូនបែកធ្លាយលោកតែងតែចោទថាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគណៈកាប់ឈើដើម្បីយកទៅធ្វើលំនៅឋាន។ ប៉ុន្តែបើតាមពិនិត្យជាក់ស្ដែងឈើដែលដឹកចេញ ពីព្រៃមកនោះមិនមែនជាប្រភេទឈើសម្រាប់សង់ផ្ទះសម្បែងដូចដែលលោកបានលើកឡើងនោះទេ។ ប្រភពបានឲ្យដឹងថា សកម្មភាពដឹកឈើចេញពីតំបន់អភិរក្សភ្នំសំកុស បានធ្វើឡើងដោយបើកចំហក្រោមខ្សែ ភ្នែករបស់ពួកមន្ត្រីបរិស្ថាននៅតំបន់នោះ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលរដ្ឋមកពីខេត្តកំពត, កំពង់ស្ពឺ.តាកែវ…បានចូលទៅកាប់និងទិញឈើនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ជារៀងរាល់ថ្ងៃ ដោយមិនមានការរំខានពីសមត្ថកិច្ចបរិស្ថានដែលប្រចាំ ការនៅទីនោះឡើយ។ ពួកមន្ត្រីនៅទីនេះមិនត្រឹមតែបិទភ្នែកបើកឲ្យមានបទល្មើសប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកឃុប ឃិតហើយមានការកាប់បំផ្លាញព្រៃឈើក្នុងដែនសមត្ថកិច្ចខ្លួនថែមទៀតផង។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរមានសមត្ថកិច្ចនិងត្រួត ពិនិត្យមើលបញ្ហានេះឡើងវិញពាក់ព័ន្ធទៅនឹងសកម្ម ភាពនៃការឃុបឃិតឲ្យមានការកាប់បំផ្លាញព្រៃឈើនៅ ក្នុងតំបន់ដែនអភិរក្សភ្នំសំកុសឋិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់នេះ។ គេសង្ឃឹមថាក្រសួងបរិស្ថាន ក្រោម ការដឹកនាំរបស់រដ្ឋមន្ត្រីថ្មី លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមិនបណ្តោយឲ្យពួកមន្ត្រីតួយ៉ាងដូចជាលោកលោក ថាន់ […]
ក្រុមអ្នកលេងល្បែងជល់មាន់ ផ្តុំគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ចំណែកលោកវ៉េ គឹមចត់អធិការស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។
ក្រុមអ្នកលេងល្បែងជល់មាន់ ផ្តុំគ្នាសម្រុកចូលទៅលេងក្នុងកាស៊ីណូមួយនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ចំណែកលោកវ៉េ គឹមចត់អធិការស្រុកកំរៀង រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ។ ខេត្តបាត់ដំបង៖កាស៊ីណូមួយដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ចេញពីអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ?ស្ថិតនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ក្នុងនោះភាគច្រើនក្រុមអ្នកញៀនល្បែង សុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេង ស្រែកហ៊ោរកញ្ជ្រៀវអឺងកង (ពោល)ពួកគេបានភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗ ដោយពួកគេហាក់គ្មានញញើតច្បាប់ និងផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំទៀតផង។ ពាក់ព័ន្ធនិងករណីខាងលើនេះលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង នឹងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ត្រូវបានមហាជន នៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានដាក់ការសង្ស័យថា? ទាំងលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀងនិងលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កំពុងតែនាំគ្នារក្សាភាពស្ងៀមស្ងាត់ ចំពោះបនល្បែងកាស៊ីណូ ខាងលើនេះ ដោយផ្គើនមិនអនុវត្តន៌តាមការណែនាំ របស់អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ពិសេសផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ […]