(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ សួន ពុធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី២-ឈ្មោះ វុត សុជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
វត្ថុតាងដកហូត រួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ៣៧កញ្ចប់ ទម្ងន់ ៨៤.៨៤ក្រាម (ថ្លឹងទាំងសម្បក), ជញ្ជើងថ្លឹងគ្រឿងញៀន ១គ្រឿង, ម៉ូតូ ២គ្រឿង, ទូរសព្ទដៃ ២គ្រឿង, និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងបញ្ជូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕