ព័ត៌មានសន្តិសុខសង្គម

អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រីចំនួន ០២ក្រុម ក្រោយមានទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក នៅហាងផឹកស៊ីយីហោ២៥២

(ភ្នំពេញ) ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានករណីទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក រវាងមក្មេងៗប្រុសស្រី ចំនួន ០២ក្រុម ម្ខាងមានគ្នាចំនួន ០៣នាក់ និងម្ខាងទៀតមានគ្នា ០៥នាក់ នៅចំណុចហាងផឹកស៊ីយីហោ២៥២ ផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដោយមិនធ្វើការប្តឹងផ្តល់គ្នា ។

ដោយឃើញថា ករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *