ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តព្រូស បណ្តាលឱ្យក្មេងតូចម្នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់

(ភ្នំពេញ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តព្រូស​ ១គ្រឿង បណ្តាលឱ្យក្មេងតូចម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៤ ​ខែមករា ឆ្នាំ២០២៥​ នៅលើមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើកបររថយន្តតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0331 ដោយថយរថយន្តនោះចេញពីធនាគារមួយកន្លែង ក្បែរទីតាំងកើតហេតុ គោលបំណងយកក្បាលរថយន្តចូលមកក្នុង ។ អំឡុងពេលគាត់ថយរថយន្ត និងបម្រុងបើកឡើងទួលក៏ស្រាប់តែជាន់ហ្គែរជ្រុល ទើបរេចង្កូតទៅឆ្វេងដៃ បុករះម៉ូតូ ២គ្រឿង ដោយ ១គ្រឿង ចតទុកចោល និងបណ្តាលឱ្យក្មេងស្រីតូចម្នាក់​ ត្រូវបានរថយន្តខាងលើរុញផ្ទប់ដល់ជញ្ចាំង រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់រងរបួសស្រាល ។

ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នាជួយយកក្មេងតូចចេញមកក្រៅ និងបានទាក់ទងទៅកាន់រថយន្តសាមុយ ដើម្បីបញ្ជូនជនរងគ្រោះទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង២ ។ ចំណែកទីតាំងកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *