បាត់ដំបង៖ នៅថ្ងៃទី14 ខែមករា ឆ្នាំ2025
បើតាមប្រភពពលរដ្ឋបានអោយដឹងថាទីតាំងរណ្ដៅដីរបស់ មេឈ្មួញលោកប៊ី វីរ: ស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុក បាណន់ ខេត្តបាត់ដំបងនេះកាយឃើញខួបប្រាំងវស្សាមិនដែលខ្វល់អំពីសុខភាពពលរដ្ឋរស់នៅតាមដងផ្លូវនោះឡើយ។
រាជរដ្ឋាភិបាលលោកខំបង្កើតអនុញាតិ ឲ្យ ឱ្យមាន ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងរ៉ែនិងថាមពល អង្គការ សង្គមស៊ីវិល សហគមន៍ការពារព្រៃឈើ ដើម្បីឃ្លាំមើល ថែរក្សានិងការពារសម្បត្តិធនធានធម្មជាតិ បែមន្ត្រីមួយចំនួនក្នុងមូលដ្ឋាន ឃុបឃិតគ្នាជាមួយឈ្មួញបិទភ្នែក បិតច្រមុះ ដោយយ័ន្តទេវប្រាក់បណ្តែតបណ្តោយឲ្យឡើងចាងធ្វើអ្វីតាមតែអំពើចិត្តទៅវិញ ឬមួយឈ្មួញមានអជ្ញាប័ណ្តពីសក្កទេវរាជស្តេចទេវតាទើបគ្មានមន្រ្តីណាហ៊ានប៉ះដូច្នេះ?
ទោះជាយ៉ាងណាក្ដី ពលរដ្ឋ នឹងមជ្ឍដ្ឋានទូទៅ សំណូមពរដល់ ឯកឧត្តមសុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយចាត់ មន្ត្រីថ្នាក់ក្រោមដាក់កម្លាំងចុះត្រួតពិនិត្យផងទាន!
ព្រោះទីតាំងដីលោក ប៊ី វីរ: ដែលកំពុងតែមមាញឹកកាយដឹកលក់ ទាំងគ្មានអាជ្ញាបណ្តដែលមានសុពលភាពហើយនៅតែគគ្លើនជីកកកាយទាំងបំពានច្បាប់?
អង្គភាពយើងរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ៕