ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលបង្ក្រាបបានក្មេងទំនើង ៥នាក់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាល បានធ្វើការបង្ក្រាបបាននៅយប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅក្នុងបុរីញូវថោន ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ, ដកហូតបានកាំបិតបុ័ងតោ ១ដើម និងបានបញ្ជូនទៅខណ្ឌពោធិ៏សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

របាយការណ៍នេះបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង ៥នាក់រួមមាន៖
១៖ ឈ្មោះ គា ផល្លា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

២៖ ឈ្មោះ ថុន សុខបាន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៣៖ ឈ្មោះ ត្រា ឧត្តមបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤៖ ឈ្មោះ ពិល បុរី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥៖ ឈ្មោះ ទិន វុទ្ធី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ដកហូតបានវត្ថុតាងរួមមាន ទូរស័ព្ទដៃម៉ាក អ៊ិចអូអេស Infinix X6532 ចំនួន ០១គ្រឿង, ទូរស័ព្ទដៃម៉ាក HIOS Tecno BG6 ចំនួន ០១គ្រឿង កាំបិតបុ័ងតោចំនួន ០១ដើម៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *