(បាត់ដំបង) ៖ កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៥០៨ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្រោយធ្វើសកម្មភាពដោយយកកាំបិតកាចែត កាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរបួសជាច្រើនថ្នេរ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នា ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ២២៖៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅចំណុចស្នាក់ការអាវុធហត្ថ៥០៨ ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ រួមមាន៖
១-ឈ្មោះ ជួប ណាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ
២-ឈ្មោះ ជួប វាសនា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ
៣-ឈ្មោះ វិន សា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកម្មករ ទាំង ០៣នាក់ មានទីលំនៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកកាំបិតកាចែត កាប់ទៅលើជនរងគ្រោះ ឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកោះអញ្ចាញ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យចំក្បាលចំហៀងខាងឆ្វេង រយះចេញឈាមដេរ ០៥ថ្នេរ ព្រោះតែទំនាស់ពាក្យសម្ដីជាមួយគ្នា ។
ហើយក្រោយកើតហេតុ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់ខាងលើ ជាមួយនឹងវត្ថុតាងកាំបិតកាចែតចំនួន ០១ដើម, ទូរសព្ទដៃ ចំនួន ០៣គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕