ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញគ្រាប់មីនតោន ៥៥គ្រាប់ ពេលក្រុមការងារមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ កំពុងសាងសង់ទំនប់ស្ទាក់ទឹក នៅសង្កាត់កូនគ្រៀល ក្រុងសំរោង

(ឧត្តរមានជ័យ) ៖ គ្រប់មីនតោនចំនួន ៥៥គ្រាប់ ប្រភេទគ្រាប់ TM46 និងប្រភេទគ្រាប់ TMN ដែលជាគ្រាប់នៅសេសសល់កាលពីសម័យសង្គ្រាម ត្រូវបានក្រុមការងារស៊ីម៉ាក់ រាវរកឃើញកប់នៅក្នុងរណ្តៅដីមួយកន្លែង ដែលក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ កំពុងសាងសង់ទំនប់ស្ទាក់ទឹក នៅចំណុចអូរយាងក្នុងភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ។

ក្រោយពីទទួលបានព័ត៌មាននេះ លោកស្រី មិន ធារី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងអង្គភាពពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែង ហើយក្រុមការងារស៊ីម៉ាក់ បានលើកជញ្ជូនគ្រាប់មីនទាំង ៥៥គ្រាប់ ដាក់លើរថយន្ត ដើម្បីយកទៅរក្សាទុកនៅទីបញ្ជាការស៊ីម៉ាក់ប្រចាំខេត្តបន្ទាយមានជ័យ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *