ព័ត៌មានសន្តិសុខសង្គម

ពិតជាអស្ចារ្យមែន ក្រុមហ៊ុនលោក តាំង សារ៉េត ហៅ(លោកម៉ែន)រកស៊ីជីករណ្ដៅយកអាចម៍ដី​ ដឹកលក់យ៉ាងរលូនចំណែកអាជ្ញាធរនឹងជំនាញមិនដឹងថាលោកជ្រាបដែរឬទេ?

ក្រុងពោធិ៍សាត់៖ តាមប្រភពពលរដ្ឋបានធ្វើសេចក្ដីរាយការណ៍មកកាន់អង្គភាពយើងថាមានក្រុមហ៊ុនមួយកំពង់ចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីដឹកលក់យ៉ាងគក្រឹងគក្រែងពេញក្រុងពោធិ៍សាត់

ពោលគឺស្ថិតនៅជិតរង្វង់មូលផ្ដិលចូលតាមខ្លោងទ្វាវត្ត​នៅក្នុងសង្កាត់រលាប​ ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បើបើកបរវិញលឿនៗ ដឹកមិនគ្រប ហុយ ចំណែកអាជ្ញាធរហាក់គ្មានខ្វាយខ្វល់នោះទេ។
កត្តា​ទាំងមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ថ្នល់​ស្ពាន។ ល។
មួយវិញទៀតគឺប៉ះពាល់សុខភាពសាធារណ:ទៀតផង។

បញ្ហារឿងក្រុមហ៊ុនលោកតាំង សារ៉េត ចូលធ្វើអាជីកម្មជីករណ្ដៅយកអាចម៍ដីលក់នោះលោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តពោធិ៍សាត់​ បានលើកឡើងថាក្រុមហ៊ុនខាងលើនោះគឺមានច្បាប់ពីរច្រកចេញចូលខេត្តហើយ​ ចំណែកឯជម្រៅវិញគឺអនុញ្ញាតិ្តជឹកបានត្រឹមតែ5ម៉ែត្រប៉ុណ្ណោះ។

រីឯក្រុមហ៊ុនលោកតាំង សារ៉េត ក្រុមអ្នកយកព័ត៌មានយើងព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីអោយលោកជួយស្រាយបំភ្លឺពាក់ព័ន្ធរណ្ដៅដីដែលលោកកំពុងធ្វើអាជីវកម្ម តែទាក់ទងចូលលោកជាប់រវល់ប្រជុំរួចរាល់សឹមទាក់ទងមកវិញ តែមកដល់ម៉ោង១៧:០០នាទីនេះ ក្រុមការងារយើង ទាក់ទង ហើយជាច្រើនដងហើយពុំលើក។

យ៉ាងណាមិញ​ មជ្ឍដ្ឋានទូទៅស្នើសុំដល់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅរណ្ដៅដីរបស់ក្រុមហ៊ុនលោកតាំង សារ៉េតនោះផងទាន។
អង្គភាពយើងខ្ញុំនិងរងចាំស្រាយបំភ្លឺរៀងរាល់ធ្វើការ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *