ព័ត៌មានសន្តិសុខសង្គម

រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម អាវុធ ៣ដើម ក្រោយឃាត់ខ្លួនជនសង្ស័យ ១១នាក់ នៅខេត្តបាត់ដំបង

(បាត់ដំបង) នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្ហាញថ្នាំញៀនជាង ២០០គីឡូក្រាម អាវុធ ០៣ដើម និងសម្ភារៈជាច្រើនផ្សេងទៀត ក្រោយបានធ្វើកាបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ១១នាក់ នៅចំណុចបុរីឯកភ្នំ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ពាក់ព័ន្ធក្នុងករណីរក្សាទុកឬជួញដូរថ្នាំញៀន ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន រួមមាន៖
*១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ

*២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ

*៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

*៤-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរយោធាភូមិភាគ៥ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មេក្លោង)

*៥-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មេក្លោង)

*៦-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

*៧-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិតាលាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង

*៨-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

*៩-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងដែក រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

*១០-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង

*១១-ឈ្មោះ ឡិប ដាលី ហៅ អឺក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

វត្ថុតាងដកហូតគ្រឿងញៀនសរុបចំនួន ២១៣គីឡូក្រាម ក្នុងនោះ រួមមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ដុំ ទម្ងន់ ៦៩ គីឡូក្រាម, គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ដុំ ទម្ងន់ ១០០គីឡូក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ដុំ ទម្ងន់ ៤៤គីឡូក្រាម, អាវុធ AK 47 ចំនួន ០២ដើម មានគ្រាប់ចំនួន ១៣គ្រាប់, អាវុធខ្លី K 54 ចំនួន ០១ដើម ( គ្មានគ្រាប់ ), ប្រាក់ដុល្លារ ចំនួន ៩០២ ដុល្លារ, ប្រាក់រៀល ចំនួន ៥៧០.០០០ រៀល, ម៉ូតូ ចំនួន ០៤គ្រឿង, រថយន្ត ចំនួន ០២គ្រឿង, ដ្រូន ចំនួន ០១គ្រឿង, ដាវ ចំនួន ០១ដើម, ទូរសព្ទដៃ ចំនួន ១០គ្រឿង, លោហៈធាតុពណ៌លឿង ខ្សែក ចំនួន ០៤ខ្សែ, ខ្សែដៃ ០៣ខ្សែ, កងដៃ ០១, ចិញ្ចៀន ០៤វង់ និងក្រវិល ០១គូ, ទូរទស្សន៍ ០១គ្រឿង, ទូទឹកកក ០១គ្រឿង, និងធុងបាស់ JBL ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *