ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ យកពូថៅកាប់លើបុរសម្នាក់ទៀត បណ្តាលឱ្យរបួសធ្ងន់ នៅស្រុកថ្មគោល

(បាត់ដំបង) ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៥៩នាទី ត្រង់ចំណុចក្រុមទី០៥ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកពូថៅកាប់) មួយកើតឡើង បង្កឡើងដោយជនសង្ស័យឈ្មោះ ឈុន ពិសី ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានផឹកស្រាស្រវឹង យកពូថៅវាយទៅលើជនរងគ្រោះឈ្មោះ ហើស ហឿន ភេទប្រុស អាយុ ៦៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសត្រង់ក្បាលលើត្រចៀកផ្នែកខាងឆ្វេង (របួសធ្ងន់) ។

ក្រោយពីបានទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុន ពិសី ភេទប្រុស អាយុ ៤២ឆ្នាំ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានយកពូថៅ កាប់លើ ជនរងគ្រោះពិតប្រាកដមែន ​។ មូលហេតុ ដោយសារជនសង្ស័យ ផឹកស្រាស្រវឹងស្រែកជេរមកលើជនរងគ្រោះ ជនររងគ្រោះក៏ដើរចូលទៅផ្ទះជនសង្ស័យដើម្បីសួរនាំ ស្រាប់តែជនសង្ស័យ យកពូថៅកាប់មកលើជនរងគ្រោះ ០១ពូថៅ បណ្ដាលឱ្យរងរបួសត្រង់ក្បាលលើត្រចៀកផ្នែកខាងឆ្វេង (របួសធ្ងន់) ។

សម្ភារដកហូតបាន រួមមាន៖ ពូថៅផ្លែដែកដងឈើ ប្រវែង ៤១សង់ទីម៉ែត្រ ចំនួន០១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *