ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ ត្រូវរថយន្តបុកពីក្រោយខ្ទាតទៅបុកនឹងរថន្តមួយគ្រឿងទៀត បណ្តាលឱ្យស្លាប់ភ្លាមៗ

(ភ្នំពេញ) ៖ បុរសម្នាក់ ត្រូវរថយន្តមិនចាំម៉ាកបើកបុកពីក្រោយ បណ្តាលឲ្យខ្ទាតទៅបុកជាមួយរថយន្ត ១គ្រឿងទៀតស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ករណីនេះ បានកើតឡើងកាលពីវេលា ម៉ោង ៥៖៥០នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ហួសស្ពានលេខ១០ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ 1FB-6478 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក ១គ្រឿង បើកបរក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យមនុស្ស និងម៉ូតូ ខ្ទាតចូលគន្លងម្ខាងទៀត បុកជាមួយរថយន្ត ១គ្រឿង ដែលបើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្តាលឱ្យបុរសម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ។

អ្នកឃើញហេតុការណ៍ បានបន្តថា រថយន្តរងគ្រោះនៅក្នុងហេតុការណ៍ខាងលើ មានម៉ាក GEELY ពាក់ស្លាកលេខ ភ្នំពេញ 2BY-9034 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ធ្វើដំណើរធម្មតា ស្រាប់តែម៉ូតូរបស់ជនរងគ្រោះ ត្រូវគេបុកខ្ទាតចូលមកចំរថយន្ត បង្កជាគ្រោះថ្នាក់តែម្តង ។ ចំណែករថយន្តបង្ក មិនបានឈប់នោះទេ ក៏បន្តបើករត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *