ព័ត៌មានសន្តិសុខសង្គម

បើកបរក្នុងស្ថានភាពស្រវឹង បុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូសណ្ដោងរ៉ឺម៉កយកទៅជួសជុល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

(ភ្នំពេញ)៖ បុរស​ម្នាក់បើក​រថយន្ដ​ HYUNDAI Starex ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BW-9795 តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ទិសដៅ​ពី​ត្បូង​ទៅជើង ​បាន​រេ​ចង្កូត​បុក​បុរសម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​សណ្ដោង​រម៉កតាម​ផ្លូវ បណ្ដាលឲ្យ​ស្លាប់។

ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយុន្ត បាន​ព្យាយាមបើក​រត់​គេច តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ត​តាម​នីតិវិធី​ច្បាប់​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង ​៧៖៤៥នាទី​យប់​ថ្ងៃ​ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ សង្កាត់ជើងឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​សណ្ដោង​រម៉កទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ឯ​សព​ជន​រងគ្រោះ​ ត្រូវបានប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។

សម្រាប់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​។ បើតាមសមត្ថកិច្ច ក្រោយការវាស់ជាតិអាកុល រកឃើញថាមានកម្រិត ០,៦៧មីល្លីក្រាមក្នុងមួយលីត្រខ្យល់។

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *