ព័ត៌មានសន្តិសុខសង្គម

រកឃើញកាំភ្លើងខ្លីជាច្រើនដើម ក្នុងប្រតិបត្តិការបង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម

សៀមរាប៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាលទ្ធផល សមត្ថកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាង រួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន៧ដើម ព្រមទាំងគ្រាប់មួយចំនួន ផងដែរ។

តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានា ដើម្បីអូសទាញឲ្យគេកម្មង់ទិញ គ្រឿងសពាវុធទាំងនោះ។ ដោយបង្គាប់ឲ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។

បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តសៀមរាប៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *