ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ស្ពឺ​ បណ្តាលឱ្យស្លាប់​មនុស្ស​ ៣​នាក់​ នៅចំណោទឡើងភ្នំ​លោកយាយម៉ៅ​ពេជ្រនិល

កំពង់ស្ពឺ​៖​ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោទភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មា​នករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាង​រថយន្ត១​គ្រឿង ម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខ​ ភ្នំពេញ3​E-​7​768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាង​លិច មកដល់ចំណុចខា​ងលើ បានទៅបុករថយន្ត​ ១គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង​ អ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដា​លឲ្យគ្រោះថ្នាក់មនុស្ស និងខូចខា​តទ្រព្យសម្បត្ដិ​ ស្លាប់​៣នាក់​(ប្រុស)​ និងខូចខាតរថយន្ត២គ្រឿងធ្ងន់ធ្ងរ។

យោងតាមការឱ្យដឹងពី​ លោកអធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​ បា​នអះអាងថា​ មូលហេតុ​សន្និដ្ឋាន​ដោយជំនាញ​ថា​ បណ្ដាល​មក​ពី​អ្នកបេីកបររថយន្ដស្ទូចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោទ​ទេីបបណ្ដាលឱ្យបុកគ្នាតែម្ដង​។ រីឯ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទូច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ដើម្បីចាត់ការតាមនីតិវិ​ធី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *