ព័ត៌មានសន្តិសុខសង្គម

ឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋានបង្ក្រាបបាន

(ភ្នំពេញ) ៖ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ​១៦៖៤១នាទី​ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ និងមានការចូលរួមពីលោក​វរសេនីយ៍ទោ​ ប៊ុត​ ស៊ីម៉េង​ ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្ទះលេខ៦២​ ផ្លូវលេខ១១C ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ឈុំ​ ប៊ុនធឿន​ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ១១C សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ដោយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១៖១០នាទី​ បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច​ នៅចំណុចផ្ទះលេខB១៥​ ផ្លូវលេខ០១ ភូមិត្រពាំងរំចេក​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ ។

សម្ភារដកហូត ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KA-2635 (ជារបស់ជនសង្ស័យធ្វើសកម្មភាព) ។

បច្ចុប្បន្ន​ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​តាមនីតិវិធី​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *