ព័ត៌មានសន្តិសុខសង្គម

អាសូរណាស់! ស្ត្រីម្នាក់ ធ្លាក់ពីលើដើមត្នោតស្លាប់ចោលកូនតូចៗ​ ៣នាក់ នៅខេត្តកំពង់ធំ

(កំពង់ធំ) ៖​ មានករណីស្ត្រីម្នាក់​ បានធ្លាក់ពីលើដើមត្នោត បណ្តាលឱ្យស្លាប់ ព្រោះឡើងដើម្បីត្នោតដើម្បីបានលុយចិញ្ចឹមកូន ដោយសារតែជីវភាពខ្វះខាត ។​

ស្ត្រីរងគ្រោះមានឈ្មោះ អាង សុណេ ហៅក្រៅ អាង ស្រស់​ គាត់បានឡើងបេះផ្លែត្នោត ដើម្បីលក់យកលុយចិញ្ចឹមកូនៗ ៣នាក់ ប៉ុន្តែអកុសលបានធ្លាក់ទៅខាងជើងស្ទឹង ទម្រាំអ្នកបង់សំណាញ់ឃើញ គាត់បានស្លាប់បាត់ហើយ ។​

ករណីនេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា​ ការស្លាប់របស់ស្ត្រីរូបនេះ​ បានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំង ពិសេសកូនៗដែលនៅតូចៗ​ បានយំហៅម្ដាយឱ្យក្រោកឡើងវិញ ។

ការស្លាប់នេះដែរ អ្នកភូមិបានចូលរួមរំលែកទុក្ខ និងសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំង ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *