ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បានក្រឡាប់បះជើងទាំងកណ្ដាលថ្ងៃត្រង់
ក្រោយពីព្យាយាមស្ទូចលើកស្លាកប៉ាណូចុះមកក្រោម តែមិនមានអ្នករងរបួសទេ
កាលពីវេលាម៉ោង ១:៣០នាទី ថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២៥ ស្ថិតនៅតាម
បណ្ដោយផ្លូវ ៦០ម៉ែត កែងស្តុបមែកស័ដេស សង្កាត់ចាក់អង្រែក្រោម
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ
រថយន្តស្ទូចខាងលើបានធ្វើការស្ទូចស្លាកប៉ាណូ នៅចំណុចទីតាំងកើតហេតុ ដើម្បីទម្លាក់ចុះ។
ក្នុងពេលស្ទូចដោយខ្វះការយកចិត្តទុកដាក់ និងត្រួចពិនិត្យឱ្យបានត្រឹមត្រូវ
បណ្តាលឱ្យស្រុតជើងទប់រថយន្ត ក៏បណ្ដាលឲ្យរថយន្តស្ទូចនោះក្រឡាប់បះជើង
តែមិនបង្ករបួសស្នាមដល់ប្រជាពលរដ្ឋទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅទីតាំងខាងលើ និងឲ្យអ្នកជំនាញ
និងរថយន្តស្ទូចមកធ្វើការទាញរថយន្តស្ទូចខខាងលើត្រឡប់មកវិញ៕