(បាត់ដំបង) ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដើកហែប ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីម្នាក់ ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១៣៖០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចទំនប់ស្វាយជួរ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ ខុម ខឿយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៧៖៣០នាទី ខ្លួនបានផឹកទឹកត្នោតជូរអស់ប្រហែលកន្លះលីត្រ បន្ទាប់មកខ្លួនក៏បានដើរទៅចំណុចទំនប់ស្វាយជួរ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនរមណ្ឌល និងបានធ្វើសកម្មភាពចាប់ស្រ្តីឈ្មោះ ន.ល.ស អាយុ ១៩ឆ្នាំ ផ្តួលទៅនឹងដីប៉ុនប៉ងរំលោភពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យ ផ្នែកជំនាញ នៃអធិការនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕