ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើង រហ័សនាម F4 និងក្រុម CCK ព្រែកឯង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបក្មេងទំនើងបង្ករអុកឡុក ចំនួន ២ក្រុម (ក្រុមF4 និង ក្រុម CKK) ចំនួន ១០នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដទៃ ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ ។

ជនសង្ស័យទាំង ១០នាក់ រួមមាន៖

១- ឈ្មោះ យ៉ន ច័ន្ទវណ្ណារ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

២-ឈ្មោះ ផេងរតនៈ សីហា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

៣-ឈ្មោះ សួ គឹមសៀន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

៤-ឈ្មោះ ដារ៉ា រាជ្យ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម CKK) ។

៥-ឈ្មោះ ប៊ុន ចាន់រដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម CKK) ។

៦-ឈ្មោះ ទុយ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

៧-ឈ្មោះ ថុន ផាន់ណា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម CKK) ។

៨-ឈ្មោះ រ៉េត រតនា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

៩-ឈ្មោះ ទុយ សុប៉ូលីន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

១០-ឈ្មោះ យ៉ុង សុភា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ (ក្រុម F4) ។

សម្ភារដកហូត និងវត្ថុតាង រួមមាន៖ ម៉ូតូចំនួន ៤គ្រឿង, កាំបិតបុ័ងតោចំនួន ២, កាំបិតផ្គាក់ចំនួន ១, ដាវចំនួន ១, កណ្ដៀវចំនួន ១ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕

Yorng Vuthy
ខ្ញុំបាទ យ៉ង់ វុទ្ធី មានតួនាទីជាអ្នកផុសព័ត៌មាន
http://www.saypouch-hotnews.com.kh

Leave a Reply

Your email address will not be published. Required fields are marked *