ព័ត៌មានជាតិ

កាស៊ីណូប៉ារីសនៅព្រំដែនខ្មែរ-ថៃ ក្នុងស្រុកសំពៅលូននៅតែបើកឲ្យខ្មែរចូលលេងដោយសេរីដដែល

(បាត់ដំបង) : កាស៊ីណូប៉ារីសនៅតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដែលផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ ដែលបើកដំណើរការបានយ៉ាងរលូន ដោយសារមានអ្នកគ្រប់គ្រងនឹងសន្តិសុខ កាន់កញ្ចប់ថវិកាសម្រាប់ចែក ចាយអាជ្ញាធរ ដើម្បីបិទមាត់ ក៏ដូចជាមានការឃុបឃិតពីមន្រ្តីមូលដ្ឋានបង្កើតភាពពុករលួយនឹងធូរលុង ទើបមិនមានការបង្រ្កាប ។ ទាំងនេះគឺជាការបំពានច្បាប់ព្រះរាជាណា ចក្រកម្ពុជាទាំងស្រុង។

ដោយសារបានលាភសក្ការៈពីកាស៊ីណូមួយនេះ ដែលមានទីតាំងផ្លូវចូលច្រកតំបន់ភ្នំដីច្រកសំពៅលូនភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ទើបមិនមានអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាប ។ ក្នុងនោះផងដែរដូចជាមានការផ្សព្វផ្សាយមួយចំនួន ខណៈដែលលោកអធិការ ទឹម វិឆ័យ បក ស្រាយគ្មានការទទួលខុសត្រូវថា គ្មានលទ្ធភាពបង្រ្កាប ហើយមហាជននៅតែមានការងឿងឆ្ងល់ចំពោះសម្តីលោកអធិការនិយាយទាំងគ្មានការទទួលខុសត្រូវ គ្មានភាពជាអ្នកដឹកនាំទាល់តែសោះ ។

បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន នឹងរង់ចាំមើល នឹងរង់ចាំការបកស្រាយពីមន្រ្តីមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *