ខេត្តបាត់ដំបង ក្រុមឈ្មួញអេស្កាមួយក្រុមដែលមានឈ្មោះលោកហិប ដែលមិនមានច្បាប់រ៉ែនិងថាមពលខេត្ត ក៏មកជិករណ្ដៅដីនៅក្នុងស្រុកសំឡូតយ៉ាងរំភើយ ពេលខ្លះអេស្កាក្រុមនេះបានទៅលួចកាយលើភ្នំទៀតផង។ ជាក់ស្ដែងនៅក្នុងហេតុការណ៍នេះគឺក្រុមឈ្មួញអេស្ការបស់លោកហិបកំពុងតែសកម្មនៅក្នុងការជីករណ្ដៅដីនៅក្នុងស្រុកសំឡូត។ដែលអះអាងនិយាយជាមួយនឹងអាជ្ញាធរ រួចរាល់ហើយ ជាក់ស្ដែងអ្នកសារព័ត៌មានបានខលទៅសួរនាំបច្ចេកទេសគឺពាក់ព័ន្ធជាមួយនឹងរ៉ែនិងថាមពលលោកបានបញ្ជាក់ថា មិនទាន់មានឯកសារគ្រប់គ្រាន់ឡើយ។ ហើយប្រធានរ៉ែនិងថាមពលខេត្តលោកបានបញ្ជាក់ថាការជីករណ្ដៅនេះពិតជាខុសមែនហើយ។
Related Articles
ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ៖ កម្ពុជាទទួលស្វាគមន៍គណៈប្រតិភូ Gumball 3000 ទាំងអស់ដែលបានអញ្ជើញមកកម្ពុជា បង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក
(សៀមរាប) ៖ នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប ។ ថ្លែងក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ ។ ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា ។ ឆ្នាំ២០២៤ នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន […]
សង្ស័យបានបារមី«អ្នកតាតារាងបាល់ហ៊ាហុង៩៩៩៩»មើលទៅ បានជាលោកមេបុស្តិ ព្រៃតាហ៊ូនិងលោកអធិការក្រុងស្ទឹងសែនមើលមិនឃើញ ល្បែងមាន់ជល់អនឡាញខុសច្បាប់ និងបាការ៉ាត់ បើកលេងនៅទីនោះ ថ្ងៃចេញផ្សាយៈ ខែវិច្ឆិកា 16, 2023 កំពង់ធំ: ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ ក្តី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្ត កំពង់ធំ បានបញ្ជាក់ឲ្យដឹងថា ក្រុម អ្នកញៀន ល្បែងបញ្ជាល់មាន់តាមអនឡាញស៊ីសងខុសច្បាប់ និងបាការ៉ាត់ខ្នាតធំប្រចាំតារាងបាល់«ហ៊ាហុង៩៩៩៩»សង្ស័យបានបារមីនិងបាលីបំបាំងកាយហើយមើលទៅ បានជាលោក មេ ប៉ុស្តិ៍ មើលមិនឃើញ។ ពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើង ដឹងថា ការបើកលេងល្បែងបញ្ជល់មាន់អនឡាញខុសច្បាប់ និងបាការ៉ាត់នៅទីតាំងខាងលើនេះគឺបើកជាប្រចាំ រៀងរាល់ថ្ងៃតែមិនឃើញលោក អធិការនគរបាលក្រុងស្ទឹងសែន ចាត់វិធានការបង្រ្កាបនោះឡើយ សង្ស័យលោកអធិការខ្លាចបារមីអ្នកតាតារាងបាល់ ហើយមើលទៅ ទើបមិនហ៊ានបង្ក្រាបបែបនេះ។ មជ្ឈដ្ឋានខាងក្រៅ ! និង ពលរដ្ឋ សូមកោតសសើរចំពោះទឹកចិត្តលោកមេបុស្តិ និងលោកអធិការនគរបាលក្រុងស្ទឹងសែនដែលមានចិត្តមេត្តា ករុណា មុទិតាធម៌ ចេះធ្វើបុណ្យទៅដល់ក្រុមអ្នកបើក និងអ្នកលេងល្បែងសុីសងនៅក្នុងតារាងបាល់ រហូតដល់ភ្លេចកាតព្វកិច្ច និងតួនាទីរបស់ខ្លួនដែរថ្នាក់ដឹកនាំប្រគល់អោយ សូម្បីតែគោលនយោបាយ ភូមិ ឃុំ […]
បនល្បែងគ្រប់ប្រភេទបែបកាស៊ីដំណើរការវិញហើយក្នុងទឹកដីច្រាំងចម្រេះ មិនរំខានដល់សមត្ថកិច្ចទេ ឬមួយអស់លោកត្រូវយ័ន្តទេវ ប្រាក់មើលមិនឃើញ
ភ្នំពេញ ៖ តាមប្រភពដែលបណ្ដាញសារព័ត៌គេហទំព័រផល្លីញូស៍ ទើបទទួលបានអោយដឹងថា មានបនល្បែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខនឹងវិហារអ៊ីស្លាម ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជនីភ្នំពេញ បានចាប់ផ្តើមដំណើរការទទួលអតិថិជនដែលជាអ្នកមានល្បែងឡើងវិញហើយ។ បន្ទាប់ពីត្រូវបានទីតាំងបនល្បែងមួយកន្លែងនោះ ត្រូវបានអាជ្ញាធរ ខណ្ឌឫស្សីកែវ ចុះបង្ក្រាប កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៣ កន្លងទៅ ដោយដកហូតបានវត្ថុតាងមួយចំនួន និងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ចាត់ការទៅតាមនីតិវិធីច្បាប់។ ប្រភពបានបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានលេងល្បែងភ្នាល់ចាក់បាល់ បៀលការ៉ាប់ ជល់មាន់ហាយឡាយ និងល្បែងផ្សេងទៀត។ ក្នុងមួយថ្ងៃៗ មានអ្នកចូលលេងល្បែង រាប់សិបអ្នក និងភ្នាល់ប្រាក់រាប់លានរៀល ពេលចាញ់ឈ្នះហូរកញ្ជ្រៀវអ៊ឹងកង យ៉ាងទ្រហឹង ប៉ះពាល់និងរំខាន ពលរដ្ឋជិតខាងជាខ្លាំង។ ប៉ុន្តែសំឡេងទាំងនោះ មិនបានឮប៉ះឬក៏រំខានដល់ត្រជាក់អាជ្ញាធរ មានសមត្ថកិច្ច ក្នុងខណ្ឌឬស្សីកែវនោះទេ។ បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់ច្រាំងចំរេះ១ នឹងលោកអធិការខណ្ឌឬស្សីកែវស្អីទៀត បើបនល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ ទេទើបអាចបង្ក្រាបបានមើលទៅ។ […]