ករណីបាត់ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ-( ប្លង់រឹង)លេខប្លង់ 02030702.0119. ក្បាលដីលេខ11 ខ្ញុំបាទឈ្មោះ ភាន រដ្ឋ ភេទប្រុស សញ្ជាតិ ខ្មែរ (ប្រពន្ធឈ្មោះសាន សល់ មុខរបរស្លាប់) មានទីលំនៅ បច្ចុប្បន្ន ស្ថិតនៅ ភូមិ ភូមិដាក់សសរ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបងខេត្តបាត់ដំបង កាន់អត្តសញ្ញាណប័ណ្ណលេខ 17 05 200 308 ចុះថ្ងៃទី 28 ខែមេសា ឆ្នាំ 2015 ពិតជាបាន ធ្វើឲ្យបាត់ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ02030702.0119 សន្លឹកផែនទីលេខ 5635-11181 ក្បាលដីលេខ119មិនដឹងជ្រុះបាត់នៅទីណា ព្រោះស្ថានភាពពេលនោះគឺមានទឹកជំនន់កំពង់ឡើងខ្ញុំបាទរើរលំនៅដ្ឋានចុះឡើងច្រើនលើកច្រើនសារទើបជ្រុះបាត់តែម្តងដោយមិនបានចាប់អារម្មណ៍នោះឡើយ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ.សូមអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបជាព័ត៌មាន ក្រែងលោថ្ងៃមុខមានជនណាយក វិញ្ញាបណ្តបត្រសម្គាល់អចលនៈវត្ថុខាងលើនេះ ទៅធ្វើសកម្មភាព ល្មើស ដោយប្រការអ្វីខុសច្បាប់ ខ្ញុំបាទមិនទទួលខុសត្រូវឡើយ។ ជាពិសេសគឺមហាជន បើសិនជារើសបាន លក្ខណៈភិនភាគដូចរូបប្លង់ខាងលើ សូមប្រគល់ជូនខ្ញុំបាទ ខ្ញុំបាទនឹងមានសាគុណជូនជាទីគាប់ចិត្ត។ សូមជម្រាបជូនដល់សាធារណៈជនថា ខ្ញុំបាទបាន […]
Author: sph
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោករាប់ម៉ឺនដុល្លារ ក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី
(ភ្នំពេញ) ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ ។ កិច្ចប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្រីន១នាក់ ជនសង្ស័យទី១ ឈ្មោះ ក.ស.ន ភេទស្រី មុខរបរធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរសន្តិសុខចំណតរថយន្ត នៅផ្សារទំនើប ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក […]
ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជនសង្ស័យដែលឃាត់ខ្លួនចំនួន ៥នាក់ រួមមាន៖ ១-ឈ្មោះ HAN CHONG (ហាន ចុង) ភេទប្រុស ជនជាតិចិន (ជនដៃដល់កាន់អាវុធ AK 47 បាញ់ ១គ្រាប់) ។ ២-ឈ្មោះ LIU YONGJIE (លូ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីឃាតកម្មនៅស្រុកឈូក ខេត្តកំពត
នៅកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១២៖១០នាទី នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត មានករណីឃាតកម្មលើជនរងគ្រោះឈ្មោះ អឹម ទូច ភេទស្រី អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ។ សម្ភារៈបាត់បង់ រួមមាន៖ ទូរសព្ទដៃ ចំនួន ២គ្រឿង, ក្រវិលមាស ទម្ងន់ ១ជី, ចិញ្ចៀនមាស ទម្ងន់ ២ជី, ខ្សែដៃប្លាទីន ១តម្លឹង និងខ្សែ-កប្លាទីន ទម្ងន់ ៣ជី ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងខេត្តតាកែវ […]
កម្លាំងនគរបាលរាជធានីភ្នំពេញ តាមចាប់ជនដៃដល់ដែលច្របាច់កសង្សារបណ្តាលឲ្យស្លាប់ ដល់ខេត្តព្រះសីហនុ
(ភ្នំពេញ)៖ ជនដៃដល់ដែលច្របាច់កសង្សាររហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។ ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ សូមបញ្ជាក់ថា ស្រ្តីកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹត ក សម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។ ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ […]
អាសូរណាស់! ស្ត្រីម្នាក់ ធ្លាក់ពីលើដើមត្នោតស្លាប់ចោលកូនតូចៗ ៣នាក់ នៅខេត្តកំពង់ធំ
(កំពង់ធំ) ៖ មានករណីស្ត្រីម្នាក់ បានធ្លាក់ពីលើដើមត្នោត បណ្តាលឱ្យស្លាប់ ព្រោះឡើងដើម្បីត្នោតដើម្បីបានលុយចិញ្ចឹមកូន ដោយសារតែជីវភាពខ្វះខាត ។ ស្ត្រីរងគ្រោះមានឈ្មោះ អាង សុណេ ហៅក្រៅ អាង ស្រស់ គាត់បានឡើងបេះផ្លែត្នោត ដើម្បីលក់យកលុយចិញ្ចឹមកូនៗ ៣នាក់ ប៉ុន្តែអកុសលបានធ្លាក់ទៅខាងជើងស្ទឹង ទម្រាំអ្នកបង់សំណាញ់ឃើញ គាត់បានស្លាប់បាត់ហើយ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិកន្តុងរ៉ុង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ការស្លាប់របស់ស្ត្រីរូបនេះ បានបង្កឱ្យមានការសោកស្ដាយយ៉ាងខ្លាំង ពិសេសកូនៗដែលនៅតូចៗ បានយំហៅម្ដាយឱ្យក្រោកឡើងវិញ ។ ការស្លាប់នេះដែរ អ្នកភូមិបានចូលរួមរំលែកទុក្ខ និងសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំង ៕
សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស ១១នាក់ នៅហាងចែមុំបុកល្ហុង
(ភ្នំពេញ) ៖ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាបហាង «ចែមុំបុកល្ហុង» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស ១១នាក់ និងរកឃើញវត្ថុតាងមួយចំនួន ។ ប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបនេះ បានធ្វើឡើង ចំណុចហាង «ចែមុំបុកល្ហុង» តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញស្រោមអនាម័យមិនទាន់ប្រើចំនួន១ និងសៀវភៅ និងឃាត់ខ្លួនមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជនចំនួន ៥នាក់ និងប្ដីប្រពន្ធម្ចាស់ហាង ២នាក់ ។ ក្រោយឃាត់ខ្លួន ម្ចាស់ហាងរួមទាំងនារីរងគ្រោះចំនួន ៩នាក់ […]
រថយន្តសេរីទំនើប ១គ្រឿង សង្ស័យឆ្លងចរន្តបង្កជាអគ្គិភ័យឆាបឆេះស្ទើរតែទាំងស្រុង
(ភ្នំពេញ) ៖ រថយន្តស៊េរីទំនើបម៉ាក LAND ROVER DEFENDER ១គ្រឿង ខណៈម្ចាស់បើកចូលមកដល់មុខផ្ទះ ក៏ស្រាប់តែឆ្លងចរន្តបង្កជាអគ្គិភ័យឆេះសន្ធោសន្ធៅ ផ្អើលពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ កាលវេលាម៉ោង ១៖៤០នាទី ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីThe Woods មុខផ្ទះលេខP19 សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុរថយន្តម៉ាក LAND ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK.0108 គឺបើកនារីម្នាក់បានបើកចេញពីផ្ទះបងប្អូនម្តុំបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅ ដើម្បីត្រឡប់ទៅផ្ទះក្នុងបុរីខាងលើ លុះរថយន្តបើកដល់មុខផ្ទះរបស់ខ្លួន មិនដឹងថាមានបញ្ហាអ្វីនោះទេក៏ស្រាប់តែរថយន្តបានឆ្លងឆេះចេញពីក្បាលរថយន្តខាងមុខសន្ធោសន្ធៅតែម្ដង ។ ប្រភពដដែល បានបន្តទៀតថា ដោយឃើញហេតុការណ៍នេះហើយ ក៏បានប្រជាពលរដ្ឋក៏ដូចជាសន្តិសុខ ដែលយាមក្នុងបុរីនៅទីនោះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើន តែភ្លើងមិនរលត់នោះទេ ទើបរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចសុំរថយន្តជំនួយពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ១គ្រឿង ចេញទៅអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង ២៖១០នាទីយប់ថ្ងៃដដែលទើបធ្វើឱ្យភ្លើងរលត់ទៅវិញ ។ ក្នុងហេតុការណ៍នេះដែរ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែឆេះរថយន្តស៊េរីទំនើបអស់ទាំងស្រុង ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យមកពីឆ្លងចរន្តទើបបង្កជាអគ្គិភ័យបែបនេះ […]
កម្លាំងយោធាចុះបង្ក្រាបគំនរឈើអត់ច្បាប់មួយកន្លែង ដកហូតឈើបានប្រមាណជាង១២ ម៉ែត្រគូប នៅស្រុកសំបូរ ខេត្តក្រចេះ
ខេត្តក្រចេះ៖ លោកវរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ ២២៧ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបគំនរឈើរបស់ លោក ធា លាក់ទុកមួយកន្លែង នៅចំណុច ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ គឺមានបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ និងបានប្រើប្រាស់កម្លាំងយោធាចំនួន ២៣ នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាប បានដកហូតឈើប្រភេទ ឈើក្រហម បានប្រមាណជាង ១២ ម៉ែត្រគូប ដែលគេដឹងថា ជារបស់ លោក ធា មានទីលំនៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់។ ប្រភពព័ត៌មាន បានបញ្ជាក់ថា គំនរឈើទាំងនេះ ក្រុមឈ្មួញ បានលាក់ទុក ដើម្បីត្រៀមរៀបចំលើកដាក់រថយន្តសាំយ៉ុង ដើម្បីយកទៅចែកចាយបន្តទៀត នៅតាមបណ្ដាខេត្តនានា។ ប្រភព បានបញ្ជាក់បន្ថែមថា គំនរឈើប្រមាណជាង ១២ ម៉ែត្រគូបនេះ […]
ឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋានបង្ក្រាបបាន
(ភ្នំពេញ) ៖ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៤១នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្ទះលេខ៦២ ផ្លូវលេខ១១C ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ឈុំ ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ១១C សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១៖១០នាទី បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច នៅចំណុចផ្ទះលេខB១៥ ផ្លូវលេខ០១ […]