ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ព័ត៌មានសន្តិសុខសង្គម

មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ស្ពឺ​ បណ្តាលឱ្យស្លាប់​មនុស្ស​ ៣​នាក់​ នៅចំណោទឡើងភ្នំ​លោកយាយម៉ៅ​ពេជ្រនិល

កំពង់ស្ពឺ​៖​ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោទភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មា​នករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាង​រថយន្ត១​គ្រឿង ម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខ​ ភ្នំពេញ3​E-​7​768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាង​លិច មកដល់ចំណុចខា​ងលើ បានទៅបុករថយន្ត​ ១គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង​ អ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដា​លឲ្យគ្រោះថ្នាក់មនុស្ស និងខូចខា​តទ្រព្យសម្បត្ដិ​ ស្លាប់​៣នាក់​(ប្រុស)​ និងខូចខាតរថយន្ត២គ្រឿងធ្ងន់ធ្ងរ។ យោងតាមការឱ្យដឹងពី​ លោកអធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​ បា​នអះអាងថា​ មូលហេតុ​សន្និដ្ឋាន​ដោយជំនាញ​ថា​ បណ្ដាល​មក​ពី​អ្នកបេីកបររថយន្ដស្ទូចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោទ​ទេីបបណ្ដាលឱ្យបុកគ្នាតែម្ដង​។ រីឯ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទូច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច​ ដើម្បីចាត់ការតាមនីតិវិ​ធី៕

ព័ត៌មានសន្តិសុខសង្គម

រកឃើញកាំភ្លើងខ្លីជាច្រើនដើម ក្នុងប្រតិបត្តិការបង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម

សៀមរាប៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាលទ្ធផល សមត្ថកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាង រួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន៧ដើម ព្រមទាំងគ្រាប់មួយចំនួន ផងដែរ។ តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានា ដើម្បីអូសទាញឲ្យគេកម្មង់ទិញ គ្រឿងសពាវុធទាំងនោះ។ ដោយបង្គាប់ឲ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តសៀមរាប៕

ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើងដែលដេញកាប់គ្នានៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន ៤នាក់

(បាត់ដំបង)៖ ករណីក្មេងទំនើងដេញកាប់ចាក់គ្នានៅមាត់ស្ទឹងសង្កែត្រើយខាងកើត ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ស្រាវជ្រាវបង្ក្រាបបាន៤នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ហេតុការណ៍ក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏មានការចែកចាយសកម្មភាពវីដេអូនៅតាមបណ្ដាញសង្គមផងដែរ។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ត្រូវចាត់វិធានការជាបន្ទាន់លើករណីនេះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងបាននាំខ្លួនពួកគេចំនួន៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជន ដែលធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ៕

ព័ត៌មានសន្តិសុខសង្គម

បើកបរក្នុងស្ថានភាពស្រវឹង បុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូសណ្ដោងរ៉ឺម៉កយកទៅជួសជុល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង

(ភ្នំពេញ)៖ បុរស​ម្នាក់បើក​រថយន្ដ​ HYUNDAI Starex ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2BW-9795 តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ ទិសដៅ​ពី​ត្បូង​ទៅជើង ​បាន​រេ​ចង្កូត​បុក​បុរសម្នាក់​ដែល​កំពុង​បណ្ដើរ​ម៉ូតូ​សណ្ដោង​រម៉កតាម​ផ្លូវ បណ្ដាលឲ្យ​ស្លាប់។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយុន្ត បាន​ព្យាយាមបើក​រត់​គេច តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​តាម​ឃាត់ រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង ​៧៖៤៥នាទី​យប់​ថ្ងៃ​ទី២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ​ សង្កាត់ជើងឯក​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ និង​ម៉ូតូ​សណ្ដោង​រម៉កទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​ឯ​សព​ជន​រងគ្រោះ​ ត្រូវបានប្រគល់​ឲ្យ​សាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ សម្រាប់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​។ បើតាមសមត្ថកិច្ច ក្រោយការវាស់ជាតិអាកុល រកឃើញថាមានកម្រិត ០,៦៧មីល្លីក្រាមក្នុងមួយលីត្រខ្យល់។

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត

បន្ទាយមានជ័យ: បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៉ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។ ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៉ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។ ភ្លាមៗនោះដែរកម្លាំងនគរបាលយើងបាន ឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៉ីចំនួន៥នាក់យកមកសួរនាំ រួមមាន: ១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២-ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣-ឈ្មោះ៖ GERY […]

ព័ត៌មានសន្តិសុខសង្គម

វាលស្មៅក្នុងព្រលានយន្តហោះ ខេត្តបាត់ដំបង ត្រូវភ្លើងឆេះខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកលួចដុត

(បាត់ដំបង) ៖ ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង លោក សេន ភារម្យ បានផ្តល់ព័ត៌មានមកថា មានជនមិនស្គាល់មុខបានលួចដុតវាលស្មៅមួយកន្លែង ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង នាវេលាម៉ោងជិត១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ នៅក្នុងខណៈពេលដែលឃើញមានអណ្តាតភ្លើងឆាបឆេះវាលស្មៅសន្ធោសន្ធៅបែបនេះ ឃើញមានកងកម្លាំងយោធា នៅក្នុងព្រលានយន្តហោះនោះ រួមជាមួយប្រជាពលរដ្ឋ ព្រមទាំងរថយន្តបង្កានិងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការអន្តរាគមន៍ជួយពន្លត់ភ្លាមៗ មិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ។ លោក ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ទីតាំងឆេះនេះស្ថិតនៅក្នុងព្រលានយន្តហោះវាលបែកចាន ក្រោយពេលដែលទទួលព័ត៌មានភ្លាម លោកបានបញ្ជូនរថយន្តបង្កា និងពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រង និងទប់ស្កាត់មិនឱ្យឆេះរាលដាលតទៅមុខទៀតនោះឡើយ ។ លោក សេន ភារម្យ បានបន្តថា ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះវាលស្មៅនេះ គឺមានជនមិនស្គាល់មុខលួចដុត ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខអ្នកលួចដុតនៅឡើយ ៕

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំញៀនជិត​ ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន​ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតសាធាតុញៀនចំនួនជាង​ ៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង​ ១៣៖៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រសម្រួលដោយ​ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់​ និងដកហូតវត្ថុតាងជិត​ ៥០គីឡូក្រាម ។ ក្នុងរង្វង់ប្រតិបត្តិការនេះ​ កម្លាំងនគរបាលជំនាញ បានធ្វើនៅគោលដៅចំនួន​ ២គោលដៅផ្សេងគ្នា លទ្ធផល៖ *គោលដៅទី១​ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ CHEN YAN CHENG (ឆេន […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបក្រុមជនសង្ស័យ ១២នាក់ និងរំដោះជនរងគ្រោះ ១៤នាក់ ពាក់ព័ន្ធនឹងប្រើអំពើហិង្សា នៅក្រុងបាវិត

(ស្វាយរៀង) ៖ ​ក្រុមជនសង្ស័យមួយក្រុមបានប្រើអំពើហិង្សា ដផយវាយដំទៅលើជនរងគ្រោះចំនួន០៦នាក់ដែលព្យាយាមរត់ចេញពីកាស៊ីណូមួយកន្លែង ហើយត្រូវមេការជនជាតិចិន និងសន្តិសុខកាស៊ីណូដេញតាមទាន់ និងព័ទ្ធវាយទៅលើក្រុមជនរងគ្រោះយ៉ាងព្រៃផ្សៃ ។ ទាក់ទិនករណីនេះ សមត្ថកិច្ចនគបាល នៃអធិការដ្ឋាននគបាលក្រុងបាវិត បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២២៖០០នាទីយប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា «ចិនធ្វើការអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀងលួចរត់ត្រូវបានក្រុមកាងដេញចាប់វាយគ្នាដូចសត្វធាតុ…» ។ ​បន្ទាប់ពីមានការបង្ហោះចែកចាយវីដេអូវាយដំយ៉ាងព្រៃផ្សៃនោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ ។ ប្រភព បន្តថា ក្រោយពីធ្វើការស្រាវជ្រាវ […]

ព័ត៌មានសន្តិសុខសង្គម

ក្នុងហេតុការណ៍អគ្គិភ័យឆេះផ្ទះ ១ខ្នង នៅស្រុកថ្មគោល ខេត្តបាត់ដំបង បានឆក់យកជីវិតក្មេងប្រុសស្រី ២នាក់

(បាត់ដំបង) ៖ ក្មេងប្រុសស្រី ០២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ ០១ខ្នង នៅវេលាម៉ោង ១១៖១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ផ្ទះតូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រ×១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងស្លាប់កូនបង្កើតចំនួន ០២នាក់ ទី១-ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។ តាមការបំភ្លឺរបស់ម្តាយបង្កើត បានឱ្យដឹងថា នៅវេលាម៉ោង ២០៖៣០នាទី គាត់បានចាក់សោរខាងក្រៅ ហើយគាត់ក៏ចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ ក្នុងកម្លាំងជំនាញបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ […]