ព័ត៌មានជាតិ

ករណីបាត់​ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ-( ប្លង់រឹង)​លេខប្លង់ 02030702.0119. ក្បាលដីលេខ119

ករណីបាត់​ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ-( ប្លង់រឹង)​លេខប្លង់ 02030702.0119. ក្បាលដីលេខ11 ខ្ញុំបាទ​ឈ្មោះ​ ភាន​ រដ្ឋ​ ភេទប្រុស​ សញ្ជាតិ ខ្មែរ​ (ប្រពន្ធឈ្មោះសាន សល់​ មុខរបរស្លាប់)​ មានទីលំនៅ បច្ចុប្បន្ន ស្ថិតនៅ ភូមិ ភូមិដាក់សសរ សង្កាត់អូម៉ាល់ ក្រុងបាត់ដំបងខេត្តបាត់ដំបង កាន់អត្តសញ្ញាណប័ណ្ណលេខ 17 05 200 308 ចុះថ្ងៃទី 28 ខែមេសា ឆ្នាំ 2015 ពិតជាបាន ធ្វើឲ្យបាត់ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ02030702.0119 សន្លឹកផែនទីលេខ 5635-11181 ក្បាលដីលេខ119មិនដឹងជ្រុះបាត់នៅទីណា​ ព្រោះស្ថានភាពពេលនោះគឺមានទឹកជំនន់កំពង់ឡើងខ្ញុំបាទរើរលំនៅដ្ឋានចុះឡើងច្រើនលើកច្រើនសារទើបជ្រុះបាត់តែម្តងដោយមិនបានចាប់អារម្មណ៍នោះឡើយ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ.សូមអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបជាព័ត៌មាន ក្រែងលោថ្ងៃមុខមានជនណាយក វិញ្ញាបណ្តបត្រសម្គាល់អចលនៈវត្ថុខាងលើនេះ ទៅធ្វើសកម្មភាព ល្មើស ដោយប្រការអ្វីខុសច្បាប់ ខ្ញុំបាទមិនទទួលខុសត្រូវឡើយ។ ជាពិសេសគឺមហាជន បើសិនជារើសបាន លក្ខណៈភិនភាគដូចរូបប្លង់ខាងលើ សូមប្រគល់ជូនខ្ញុំបាទ ខ្ញុំបាទនឹងមានសាគុណជូនជាទីគាប់ចិត្ត។ សូមជម្រាបជូនដល់សាធារណៈជនថា ខ្ញុំបាទបាន […]

ព័ត៌មានជាតិ

សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស ១១នាក់ នៅហាងចែមុំបុកល្ហុង

(ភ្នំពេញ) ៖​ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលវេលាម៉ោង ៧យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាបហាង «ចែមុំបុកល្ហុង» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស ១១នាក់ និងរកឃើញវត្ថុតាងមួយចំនួន ។ ប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបនេះ បានធ្វើឡើង ចំណុចហាង «ចែមុំបុកល្ហុង» តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញស្រោមអនាម័យមិនទាន់ប្រើចំនួន១ និងសៀវភៅ និងឃាត់ខ្លួនមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងស្រីជាអនីតិជនចំនួន ៥នាក់ និងប្ដីប្រពន្ធម្ចាស់ហាង ២នាក់ ។ ក្រោយឃាត់ខ្លួន ម្ចាស់ហាងរួមទាំងនារីរងគ្រោះចំនួន​ ៩នាក់ […]

ព័ត៌មានជាតិ

ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងចែកបណ្ណសរសើរជូនមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន៣៧នាក់

(រតនគិរី) ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើកប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនលិខិតសរសើរ បណ្ណសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ៣៧នាក់។ ក្នុងនោះមានផ្លាស់ប្ដូរមុខតំណែងចំនួន ១៩នាក់, បំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ចំនួន២នាក់, បណ្ណសរសើរអគ្គបញ្ជាការចំនួន ០៧នាក់, លិខិតសរសើរអគ្គបញ្ជាការចំនួន ០៩នាក់។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមអំពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង, ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំអន្តរាគមន៍ចល័ត និងនាយ នាយរង កងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជាច្រើនរូបទៀតផងដែរ៕

ព័ត៌មានជាតិ

ចាប់ខ្លួនថៅកែហាងខារ៉ាអូខេម្នាក់ នៅខេត្តកំពង់ស្ពឺ បញ្ជូនទៅតុលាការ ក្រោយរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់

(កំពង់ស្ពឺ) ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ហាងខារ៉ាអូខេយីហោ (បុប្ផាទិព្វ) ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយសង្ស័យថា បានចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ណុល ដារ៉ា សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានបើកប្រតិបត្តិការឆែកឆេរទីតាំងខារ៉ាអូខេមួយកន្លែង យីហោ បុប្ផាទិព្វ ដែលសង្ស័យថា ជាទីតាំងចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មកន្លងមក ។ មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ នាង គន្ធា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច […]

ព័ត៌មានជាតិ

លោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រិត ទទួលជួបសម្ដែងការគួរសម ជាមួយអតីតអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានប្រតិបត្តិខេត្តសៀមរាប និងសមាជិកគណៈអចិន្រ្តៃ នៃគណបក្សអភិរក្ស នៅទីស្នាក់ការសមាគមសារព័ត៌មានសុក្រឹត្យបុរីជីពម៉ុង

នារសៀលថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ (រាជធានីភ្នំពេញ) ៖ លោកនួន នី ប្រធានសមាគមសារព័ត៌មានសុក្រិត ទទួលជួបសម្ដែងការគួរសម ជាមួយអតីតអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានប្រតិបត្តិខេត្តសៀមរាប និងសមាជិកគណៈអចិន្រ្តៃ នៃគណបក្សអភិរក្ស នៅទីស្នាក់ការសមាគមសារព័ត៌មានសុក្រឹត្យបុរីជីពម៉ុង ភូមិ២ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ព័ត៌មានជាតិ

លោក សាំ តុលា អគ្គលេខាធិការរង សមាគមសាព័ត៌មានសុក្រឹត និងលោក ផន សុម៉ាលី អគ្គលេខាធិការរងសមាគម តំណាងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានចូលរួម វេទិកាស្ដីពី “ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមសុីវិល(លើកទី៦)” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារS នៃទីស្តីការក្រសួងមហាផ្ទៃ

សមាគមសារព័ត៌មានសុក្រឹត (N.P.A) នាព្រឹកថ្ងៃពុធ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ភ្នំពេញ៖ លោក សាំ តុលា អគ្គលេខាធិការរង សមាគមសាព័ត៌មានសុក្រឹត និងលោក ផន សុម៉ាលី អគ្គលេខាធិការរងសមាគម តំណាងលោក នួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹត បានចូលរួម វេទិកាស្ដីពី “ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមសុីវិល(លើកទី៦)” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំអគារS នៃទីស្តីការក្រសួងមហាផ្ទៃ ។

ព័ត៌មានជាតិ

ត្រីរាជចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ

(ភ្នំពេញ)៖ ត្រីរាជចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការសហការគ្នារវាងទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជ​ទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបាន​ចាប់​នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែង​ចូលក្នុង​បឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១គ.ក្រ និងប្រវែងដង​ខ្លួន២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ៣C រាជធានីភ្នំពេញ និងបាន​លែងចូលក្នុងបឹងធម្មជាតិផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បាន​បំពាក់​​ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញ​ដោយ​​សុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រក​ក្នុងរដូវប្រាំង៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងព្រះពុទ្ធអង្គធំ និងសួនច្បារ នៅក្នុងស្រុកបាណន់

នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យទៅកសាងបង្ហើយព្រះពុទ្ធអង្គធំ នៅវត្តភ្នំសំពៅ និងសួនច្បារនៅរមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ ក្នុងស្រុកបាណន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមនិងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅគេហដ្ឋានសម្តេចក្រឡាហោម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ព័ត៌មានជាតិ

សមាគមសារព័ត៌មានសុក្រឹត (N.P.A) សូមចូលរួមរំលែកទុក្ខ នៃក្រុមគ្រួសារសព លោក ឈឿង ឈឹង អ្នកសារព័ត៌មាន នៅខេត្តសៀមរាប ដែលបានទទួលមរណៈ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀម ខេត្តសៀមរាប

សមាគមសារព័ត៌មានសុក្រឹត (N.P.A) សូមចូលរួមរំលែកទុក្ខ នៃក្រុមគ្រួសារសព លោក ឈឿង ឈឹង អ្នកសារព័ត៌មាន នៅខេត្តសៀមរាប ដែលបានទទួលមរណៈ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀម ខេត្តសៀមរាប

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត​ និងឈ្មោះ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ទៅបង្កើតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន​ ចេញសេចក្តីថ្លៃងការណ៍បដិសេធ ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត​ និងឈ្មោះ​ ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ទៅបង្កើតជាគណនីតេឡេក្រាម​ និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ​ ឬសកម្មភាពផ្ទុយនឹងច្បាប់​ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយល​ សេចក្តីថ្លៃថ្នូររបស់ក្រសួង​ ស្ថាប័នរដ្ឋ​ និងឯកឧត្តមផ្ទាល់៕