ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងទំនើងចំនួន៣ក្រុម ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ហៅមកធ្វើកិច្ចសន្យា ដើម្បីទប់ស្កាត់មិនឱ្យបង្កហេតុ ក្នុងមូលដ្ឋាន

បាត់ដំបង៖ ក្រុមក្មេងទំនើងចំនួន៣ក្រុម ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ហៅមកធ្វើកិច្ចសន្យា ដើម្បីបង្ការទប់ស្កាត់មិនទុកឱ្យពួកគេបង្កហេតុផ្សេងៗ ក្នុងមូលដ្ឋាន ក្នុងការធានាបាននូវសន្តិសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ។ តាមការផ្សព្វផ្សាយព័ត៌មានរបស់ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសនីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នៅថ្ងៃទី​២០​ ខែ​មីនា​ ឆ្នាំ២០២៥​នេះ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកថ្មគោល​ បានកោះ​ហៅយុវជន​ ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រងតាមដានរបស់នគរបាល​ ក្នុងនាមជាក្រុមក្មេងទំនើង មានចំនួន ០៣ក្រុម​ មានសមាជិកចំនួន​២៩នាក់​ ពេលនេះបានហៅមកបានចំនួន​១១​នាក់ អមដោយមាតា​ បិតា​ និងអាណាព្យាបាល មកកាន់អធិការដ្ឋាននគរបាលស្រុក​ថ្មគោល ដើម្បី​សាក​សួរ និងធ្វើកិច្ចសន្យា​ឱ្យគេប្តេជ្ញាបញ្ឈប់រាល់សកម្មភាពល្មើសទាំង​ស្រុង ក្នុងមូលដ្ឋានចាប់ពីពេលនេះតទៅ ។ បើតាមសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា វិធានការបែបនេះ គឺជាវិធានការបង្ការទប់ស្កាត់ជាមុន​ មិនឱ្យពួកគេធ្វើសកម្មភាពរួច ទើបសមត្ថកិច្ចទៅច្បាមស្វែងរក ឬតាមបង្រ្កាបនៅពេលក្រោយនោះទេ​ ។ នៅចំពោះមុខឪពុក​ ម្តាយ និងអាណា​ព្យាបាល​ និងនៅ​ចំពោះមុខសមត្ថកិច្ចនគរបាល​ ពួកគេបានប្តេជ្ញា​ថា មិនប្រព្រឹ​ត្តិនូវសកម្មភាពល្មើស​បន្តទៀត​ទេ និងត្រូវរំ​សាយខ្លួនពីក្រុម​ ពីបក្ខពួកដែលហៅថាក្មេងទំនេីង ដោយខិតខំធ្វើខ្លួនឱ្យក្លាយជាកូនល្អ​ សិស្សល្អ​ មនុស្សល្អ​ ស្តាប់បង្គាប់​ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមក្មេងទំនើង រហ័សនាម F4 និងក្រុម CCK ព្រែកឯង ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញាតិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ និងមានការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បង្ក្រាបក្មេងទំនើងបង្ករអុកឡុក ចំនួន ២ក្រុម (ក្រុមF4 និង ក្រុម CKK) ចំនួន ១០នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិរបស់អ្នកដទៃ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ត្រី ណុប មុន្នី នាយរងការិយាល័យ ។ ជនសង្ស័យទាំង ១០នាក់ រួមមាន៖ ១- ឈ្មោះ យ៉ន ច័ន្ទវណ្ណារ៉ា ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបំផ្លាញ ផ្ទះប្រជាពលរដ្ឋជាង ៥០ខ្នង ក្នុងឃុំ២ នៃស្រុកសាលាក្រៅ

(ប៉ៃលិន) ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៥៥ខ្នង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងផលប៉ះពាល់ និងខូចខាតដោយសារមានករណីខ្យល់កន្ត្រាក់លាយឡំភ្លៀង នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះមានឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ។ លោក នាក់ ឃន មេភូមិភ្នំកុយ បានឱ្យដឹងថា នាល្ងាចថ្ងៃទី១៦ ខែមីនា មានភ្លៀងលាយឡំខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្តាលឱ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួន តែនៅមិនទាន់បូកសរុបតែធ្ងន់ធ្ងរ គឺប៉ើងដំបូងរោងការខ្ទិចខ្ទីអស់ដែលម្ចាស់ដើមការមានឈ្មោះ ម៉ី ទិត អាយុ ៥៨ឆ្នាំ រស់នៅកន្លែងកើតហេតុ គឺថ្ងៃចូលរោងតែម្តង តែគ្រាន់ខាតបង់សម្ភារៈមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ ។ ជាមួយគ្នានោះដែរ លោក ឌឹន គឹម នាយកប្រតិបត្តិសាខាខេត្តប៉ៃលិន បានដឹកនាំក្រុមប្រតិបត្តិសាខា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង អំពីផល់ប៉ះដោយខ្យល់កន្រ្តាក់កាលពីវេលាម៉ោង ១៨៖៣០ នាទីល្ងាច នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយលោកបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ មានឃុំពីរ ក្នុងនោះឃុំសាលាក្រៅ មានភូមិភ្នំកុយ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបជនសង្ស័យជនជាតិចិននិងខ្មែរ១៩នាក់ បង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងបង្កភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍អន្តរជាតិ

សមត្ថកិច្ចផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយទទួលគោលការណ៍បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបបានជនសង្ស័យជនជាតិចិននិងខ្មែរចំនួន១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ការបង្រ្កាបនោះធ្វើឡើងជាបន្ទាប់ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តព្រៃវែងនិងខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន០២នាក់ និងជនជាតិខ្មែរ១៧នាក់។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ដោយឡែកចំពោះបក្ខពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ១នាក់​ ក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីម្នាក់

(បាត់ដំបង) ៖ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដើកហែប ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ​ក្រោយប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើនារីម្នាក់ ។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១៣៖០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចទំនប់ស្វាយជួរ ស្ថិតក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​ ដែលជនសង្ស័យឈ្មោះ ខុម​ ខឿយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិ​ស្វាយជួរ​ ឃុំអណ្ដើកហែប​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០២៥ វេលាម៉ោង​ ០៧៖៣០នាទី ខ្លួន​បានផឹកទឹកត្នោតជូរអស់ប្រហែលកន្លះលីត្រ​ បន្ទាប់​មកខ្លួនក៏បានដើរទៅចំណុចទំនប់ស្វាយជួរ ស្ថិត​ក្នុងភូមិស្វាយជួរ ឃុំអណ្ដើកហែប​ ​ស្រុក​រតន​រមណ្ឌល និងបានធ្វើសកម្មភាពចាប់ស្រ្តីឈ្មោះ ន.ល.ស អាយុ ១៩ឆ្នាំ ផ្តួលទៅនឹងដីប៉ុនប៉ងរំលោភពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យ ផ្នែកជំនាញ នៃអធិការនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

ក្រឡាប់រថយន្តស្ទូចបះជើង ខណៈកំពុងស្ទូចស្លាកប៉ាណូទម្លាក់ចុះក្រោម នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ៖​ រថយន្តស្ទូចមួយគ្រឿង បានក្រឡាប់បះជើងទាំងកណ្ដាលថ្ងៃត្រង់​ ក្រោយពីព្យាយាមស្ទូចលើកស្លាកប៉ាណូចុះមកក្រោម​ តែមិនមានអ្នករងរបួសទេ​ កាលពីវេលាម៉ោង ១​:៣០នាទី​ ថ្ងៃទី១៣ ខែមីនាឆ្នាំ ២០២៥​ ស្ថិតនៅតាម បណ្ដោយផ្លូវ​ ៦០​ម៉ែត​ កែងស្តុបមែកស័ដេស​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចខាងលើបានធ្វើការស្ទូចស្លាកប៉ាណូ នៅចំណុចទីតាំងកើតហេតុ ដើម្បីទម្លាក់ចុះ។​ ក្នុងពេលស្ទូចដោយខ្វះការយកចិត្តទុកដាក់​ និងត្រួច​ពិនិត្យ​ឱ្យបានត្រឹមត្រូវ​ បណ្តាលឱ្យស្រុតជើងទប់រថយន្ត ក៏បណ្ដាលឲ្យរថយន្តស្ទូចនោះក្រឡាប់បះជើង​ តែមិនបង្ករបួសស្នាមដល់ប្រជាពលរដ្ឋទេ។ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចជំនាញបានចុះទៅទីតាំងខាងលើ​ និងឲ្យអ្នកជំនាញ​ និងរថយន្តស្ទូចមកធ្វើការទាញរថយន្តស្ទូចខខាងលើត្រឡប់មកវិញ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញនៃអធិការស្រុកស្នួល កំពុងស្វែងរកជនជាតិចិន ៤នាក់ ដែលបានចាប់បង្ខាំង និងប្រើហិង្សាលើបុគ្គលិកខ្មែរ ៣នាក់ ក្នុងកាស៊ីណូ Gold City ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

ខេត្តក្រចេះ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានកំពុងស្រាវជ្រាវ ស្វែងរក ជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការក្នុងកាស៊ីណូ Gold City បានប្រើហិង្សា និងបាននាំបុគ្គលិកជនជាតិខ្មែរចំនួន ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះយោងតាមសេចក្ដីបំភ្លឺរបស់អធិការនគរបាលស្រុកស្នួល។ ក្នុងសេចក្ដីបំភ្លឺក៏បានបញ្ជាក់ពីហេតុការណ៍ខាងលើថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណី មានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City ក្រោយពីទទួលបាន ព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជា មកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ខាងលើ មុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង ០៣នាក់ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពិរុទ្ធជន ១នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការចាប់ខ្លួនពិរុទ្ធជនចំនួន០១នាក់នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១២.ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិរហាលសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ពិរុទ្ធជនឈ្មោះ ប៉ែត សុីវឡុង ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ រស់នៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១១១តព្រ/២៥ ចុះថ្ងៃទី ១៧-កុម្ភៈ-២០២៥ របស់លោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤។ ជាមួយការឃាត់ខ្លួនពិរុទ្ធជនខាងលើ សមត្ថកិច្ចបានដកហូតសម្ភារៈម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង រួចបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីឆបោករាប់ម៉ឺនដុល្លារ ក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី

(ភ្នំពេញ) ៖ យោងតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានបានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាប ករណីឆបោកក្រោមរូបភាពបោកបញ្ឆោតឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី ដោយជនល្មើសបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ ។ កិច្ចប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្រីន១នាក់ ជនសង្ស័យទី១ ឈ្មោះ ក.ស.ន ភេទស្រី មុខរបរធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរសន្តិសុខចំណតរថយន្ត នៅផ្សារទំនើប ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានរកឃើញថា ជនសង្ស័យទាំង២ បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង ១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈសម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជនសង្ស័យដែលឃាត់ខ្លួនចំនួន ៥នាក់ រួមមាន៖ ១-ឈ្មោះ HAN CHONG (ហាន ចុង) ភេទប្រុស ជនជាតិចិន (ជនដៃដល់កាន់អាវុធ AK 47 បាញ់ ១គ្រាប់) ។ ២-ឈ្មោះ LIU YONGJIE (លូ […]