(ភ្នំពេញ) ៖ រថយន្តស៊េរីទំនើបម៉ាក LAND ROVER DEFENDER ១គ្រឿង ខណៈម្ចាស់បើកចូលមកដល់មុខផ្ទះ ក៏ស្រាប់តែឆ្លងចរន្តបង្កជាអគ្គិភ័យឆេះសន្ធោសន្ធៅ ផ្អើលពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ កាលវេលាម៉ោង ១៖៤០នាទី ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបុរីThe Woods មុខផ្ទះលេខP19 សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានដឹងថា មុនពេលកើតហេតុរថយន្តម៉ាក LAND ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា PLK.0108 គឺបើកនារីម្នាក់បានបើកចេញពីផ្ទះបងប្អូនម្តុំបុរីសម្បត្តិមានហេង ខណ្ឌច្បារអំពៅ ដើម្បីត្រឡប់ទៅផ្ទះក្នុងបុរីខាងលើ លុះរថយន្តបើកដល់មុខផ្ទះរបស់ខ្លួន មិនដឹងថាមានបញ្ហាអ្វីនោះទេក៏ស្រាប់តែរថយន្តបានឆ្លងឆេះចេញពីក្បាលរថយន្តខាងមុខសន្ធោសន្ធៅតែម្ដង ។ ប្រភពដដែល បានបន្តទៀតថា ដោយឃើញហេតុការណ៍នេះហើយ ក៏បានប្រជាពលរដ្ឋក៏ដូចជាសន្តិសុខ ដែលយាមក្នុងបុរីនៅទីនោះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើន តែភ្លើងមិនរលត់នោះទេ ទើបរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចសុំរថយន្តជំនួយពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ១គ្រឿង ចេញទៅអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង ២៖១០នាទីយប់ថ្ងៃដដែលទើបធ្វើឱ្យភ្លើងរលត់ទៅវិញ ។ ក្នុងហេតុការណ៍នេះដែរ មិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ គ្រាន់តែឆេះរថយន្តស៊េរីទំនើបអស់ទាំងស្រុង ។ ចំពោះមូលហេតុ សមត្ថកិច្ចសង្ស័យមកពីឆ្លងចរន្តទើបបង្កជាអគ្គិភ័យបែបនេះ […]
ព័ត៌មានសន្តិសុខសង្គម
កម្លាំងយោធាចុះបង្ក្រាបគំនរឈើអត់ច្បាប់មួយកន្លែង ដកហូតឈើបានប្រមាណជាង១២ ម៉ែត្រគូប នៅស្រុកសំបូរ ខេត្តក្រចេះ
ខេត្តក្រចេះ៖ លោកវរសេនីយ៍ទោ លាត ញ៉ មេបញ្ជាការកងវរសេនាតូចលេខ ២២៧ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបគំនរឈើរបស់ លោក ធា លាក់ទុកមួយកន្លែង នៅចំណុច ភូមិរមួល ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ គឺមានបទបញ្ជាលោកនាយសេនាធិការយោធភូមិភាគទី២ និងបានប្រើប្រាស់កម្លាំងយោធាចំនួន ២៣ នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាប បានដកហូតឈើប្រភេទ ឈើក្រហម បានប្រមាណជាង ១២ ម៉ែត្រគូប ដែលគេដឹងថា ជារបស់ លោក ធា មានទីលំនៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរត់គេចខ្លួនបាត់មុនពេលកម្លាំងចុះទៅដល់។ ប្រភពព័ត៌មាន បានបញ្ជាក់ថា គំនរឈើទាំងនេះ ក្រុមឈ្មួញ បានលាក់ទុក ដើម្បីត្រៀមរៀបចំលើកដាក់រថយន្តសាំយ៉ុង ដើម្បីយកទៅចែកចាយបន្តទៀត នៅតាមបណ្ដាខេត្តនានា។ ប្រភព បានបញ្ជាក់បន្ថែមថា គំនរឈើប្រមាណជាង ១២ ម៉ែត្រគូបនេះ […]
ឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច ត្រូវកម្លាំងនាយកដ្ឋានបង្ក្រាបបាន
(ភ្នំពេញ) ៖ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៦៖៤១នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្ទះលេខ៦២ ផ្លូវលេខ១១C ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ឈុំ ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ១១C សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដោយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១៖១០នាទី បានធ្វើសកម្មភាពឆក់យកទូរសព្ទដៃពីក្មេងកំពុងចុចនៅក្នុងផ្ទះបានសម្រេច នៅចំណុចផ្ទះលេខB១៥ ផ្លូវលេខ០១ […]
មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅខេត្តកំពង់ស្ពឺ បណ្តាលឱ្យស្លាប់មនុស្ស ៣នាក់ នៅចំណោទឡើងភ្នំលោកយាយម៉ៅពេជ្រនិល
កំពង់ស្ពឺ៖ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំណោទភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងរវាងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3E-7768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានទៅបុករថយន្ត ១គ្រឿង ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតទ្រព្យសម្បត្ដិ ស្លាប់៣នាក់(ប្រុស) និងខូចខាតរថយន្ត២គ្រឿងធ្ងន់ធ្ងរ។ យោងតាមការឱ្យដឹងពី លោកអធិការនគរបាលស្រុកភ្នំស្រួច បានអះអាងថា មូលហេតុសន្និដ្ឋានដោយជំនាញថា បណ្ដាលមកពីអ្នកបេីកបររថយន្ដស្ទូចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំណោទទេីបបណ្ដាលឱ្យបុកគ្នាតែម្ដង។ រីឯវត្ថុតាងរថយន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕
រកឃើញកាំភ្លើងខ្លីជាច្រើនដើម ក្នុងប្រតិបត្តិការបង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម
សៀមរាប៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស៊ើបអង្កេត ស្រាវជ្រាវករណីជួញដូរអាវុធតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាលទ្ធផល សមត្ថកិច្ច សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.រ ភេទប្រុស នៅផ្ទះរបស់ជនសង្ស័យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដោយរឹបអូសបានវត្ថុតាង រួមមាន កាំភ្លើងកែច្នៃបាញ់គ្រាប់ពិត និងកាំភ្លើងប្រើហ្គាស ចំនួន៧ដើម ព្រមទាំងគ្រាប់មួយចំនួន ផងដែរ។ តាមការសួរចម្លើយរបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានបង្កើត channel telegram និងទាក់ទងតាមបណ្ដាញសង្គមនានា ដើម្បីអូសទាញឲ្យគេកម្មង់ទិញ គ្រឿងសពាវុធទាំងនោះ។ ដោយបង្គាប់ឲ្យគេផ្ទេរប្រាក់មកជាមុន។ បន្ទាប់ពីទទួលបានប្រាក់រួចហើយ គេក៏ធ្វើការផ្តាច់ទំនាក់ទំនងជាមួយអតិថិជនទាំងនោះ ដែលទង្វើនេះគឺជាអំពើឆបោក។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចោទប្រកាន់ពីបទ រក្សាទុក ចរាចរណ៍ និងជួញដូរ អាវុធខុសច្បាស់ ព្រមទាំង ឆបោកតាមបណ្តាញទំនាក់ទំនងសង្គម និងកំពុងបន្តនីតិវិធីកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តសៀមរាប៕
ក្មេងទំនើងដែលដេញកាប់គ្នានៅមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន ៤នាក់
(បាត់ដំបង)៖ ករណីក្មេងទំនើងដេញកាប់ចាក់គ្នានៅមាត់ស្ទឹងសង្កែត្រើយខាងកើត ស្ថិតក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត ស្រាវជ្រាវបង្ក្រាបបាន៤នាក់។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ហេតុការណ៍ក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើងនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយក៏មានការចែកចាយសកម្មភាពវីដេអូនៅតាមបណ្ដាញសង្គមផងដែរ។ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ត្រូវចាត់វិធានការជាបន្ទាន់លើករណីនេះ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញា និងបាននាំខ្លួនពួកគេចំនួន៤នាក់ យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជន ដែលធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំខាន នៅទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ៕
បើកបរក្នុងស្ថានភាពស្រវឹង បុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូសណ្ដោងរ៉ឺម៉កយកទៅជួសជុល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង
(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដ HYUNDAI Starex ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង បានរេចង្កូតបុកបុរសម្នាក់ដែលកំពុងបណ្ដើរម៉ូតូសណ្ដោងរម៉កតាមផ្លូវ បណ្ដាលឲ្យស្លាប់។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ អ្នកបើករថយុន្ត បានព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋដេញតាមឃាត់ រួចប្រគល់ឲ្យសមត្ថកិច្ចបន្តតាមនីតិវិធីច្បាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូសណ្ដោងរម៉កទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ សម្រាប់អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ បើតាមសមត្ថកិច្ច ក្រោយការវាស់ជាតិអាកុល រកឃើញថាមានកម្រិត ០,៦៧មីល្លីក្រាមក្នុងមួយលីត្រខ្យល់។
ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត
បន្ទាយមានជ័យ: បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៉ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។ ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៉ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។ ភ្លាមៗនោះដែរកម្លាំងនគរបាលយើងបាន ឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៉ីចំនួន៥នាក់យកមកសួរនាំ រួមមាន: ១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២-ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣-ឈ្មោះ៖ GERY […]
វាលស្មៅក្នុងព្រលានយន្តហោះ ខេត្តបាត់ដំបង ត្រូវភ្លើងឆេះខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខអ្នកលួចដុត
(បាត់ដំបង) ៖ ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង លោក សេន ភារម្យ បានផ្តល់ព័ត៌មានមកថា មានជនមិនស្គាល់មុខបានលួចដុតវាលស្មៅមួយកន្លែង ស្ថិតនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ខេត្តបាត់ដំបង នាវេលាម៉ោងជិត១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ នៅក្នុងខណៈពេលដែលឃើញមានអណ្តាតភ្លើងឆាបឆេះវាលស្មៅសន្ធោសន្ធៅបែបនេះ ឃើញមានកងកម្លាំងយោធា នៅក្នុងព្រលានយន្តហោះនោះ រួមជាមួយប្រជាពលរដ្ឋ ព្រមទាំងរថយន្តបង្កានិងពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការអន្តរាគមន៍ជួយពន្លត់ភ្លាមៗ មិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ។ លោក ប្រធានការិយាល័យបង្កានិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋានគបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ទីតាំងឆេះនេះស្ថិតនៅក្នុងព្រលានយន្តហោះវាលបែកចាន ក្រោយពេលដែលទទួលព័ត៌មានភ្លាម លោកបានបញ្ជូនរថយន្តបង្កា និងពន្លត់អគ្គីភ័យចំនួន ៤គ្រឿង ទៅអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបគ្រប់គ្រង និងទប់ស្កាត់មិនឱ្យឆេះរាលដាលតទៅមុខទៀតនោះឡើយ ។ លោក សេន ភារម្យ បានបន្តថា ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះវាលស្មៅនេះ គឺមានជនមិនស្គាល់មុខលួចដុត ខណៈពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខអ្នកលួចដុតនៅឡើយ ៕
បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំញៀនជិត ៥០គីឡូក្រាម នៅរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតសាធាតុញៀនចំនួនជាង ៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីវេលាម៉ោង ១៣៖៣០នាទី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំសម្រសម្រួលដោយ លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបការណី រក្សាទុក ដឹកជញ្ជូន គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងជិត ៥០គីឡូក្រាម ។ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ បានធ្វើនៅគោលដៅចំនួន ២គោលដៅផ្សេងគ្នា លទ្ធផល៖ *គោលដៅទី១ នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ CHEN YAN CHENG (ឆេន […]