(ភ្នំពេញ) ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បាននាំរថយន្តពិដោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅទីតាំងកែច្នៃខ្ញីហាន់ និងចែកចាយ ចំនួន ១ទីតាំង ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនេះ ក្រុមមន្រ្តីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ២០៩ថង់ ស្មើរនឹង ២១៤០គីឡូក្រាម និងមានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ ១៧០គីឡូក្រាម, មាស៊ីនហាន់ខ្ញី ២គ្រឿង ទំងន់ស្មើនឹង ១០០គីឡូក្រាម, ម៉ាស៊ីនលាងខ្ញី ១គ្រឿង ទំងន់ ៥០០គីឡូក្រាម, ខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំ Sodium Hydrosufit ចំនួន ២៥គីឡូក្រាម, សារធាតុគីមីម្យ៉ាងមានឈ្មោះ Sodium Hydrosulfite ដែលជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ចំនួន ១.៥គីឡូក្រាម។ មន្ត្រីជំនាញបានបញ្ជាក់ថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប […]
ព័ត៌មានសន្តិសុខសង្គម
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់ លោក ហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយ ធ្លាក់អាចម៍ដីតាមផ្លូវ ធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ
(បាត់ដំបង) ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបង ជាក្រុងមួយដែលបានធ្វើ នវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះ ក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ ។ តែងតែបង្កឱ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។ ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូច តែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិត ជាពិសេសរថយន្តដឹកដី ធន់តូចធំ របស់អស់លោកឈ្មួញមួយចំនួន មិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ព្រោះអស់លោកតៃកុងឡានមួយចំនួន បើកបរលើសល្បឿន ដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខ និងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយ ឱ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។ ប្រមុខរាជរដ្ឋាភិបាល លោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក […]
ដុតកម្ទេចសាច់បង្កក និងទំនិញខូចគុណភាពមួយចំនួន ដែលបានរកឃើញនៅតាមទីតាំងឃ្លាំងស្ដុក និងចែកចាយចំនួន៥ ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានប្រមូលទំនិញដែលពុំមានអនុលោមភាព(ខូចគុណភាណ) ក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំង ផ្សេងគ្នា រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ នាពេលកន្លងមក យកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ទំនិញទាំងអស់នោះ រួមមាន សាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ៕
សមត្ថកិច្ចនគរបាលបំបែកសំណុំរឿងឃាតកម្មបានហើយ នៅស្រុកបាណន់ ខេត្តបាត់ដំបង (បាត់ដំបង) ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ១៤ ៖ ០០ នាទី នៅចំណុចដំណាក់ដង្កោ ក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក ស្រេង សុខា អភិបាល នៃគណ: អភិបាលស្រុកបាណន់ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ផង់ សុភាព ជាស្នងការរង ទទួលដឹកនាំ និងលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ លោកនាយរងការិយាល័យ និងមន្រ្តីពាក់ព័ន្ធរួមគ្នា ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ លោកវរសេនីយ៍ទោ […]
តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រី ៥នាក់ ដាក់ពន្ធនាគារ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីការឃុំខ្លួនអ្នកលក់ផលិតផលអនឡាញប្រុសស្រីចំនួន ០៥ នាក់ ដាក់ពបន្ធនាគារ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញ្ញត្តិមាត្រា ២៨៤ មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីប្រើពាក្យអាសអាភាស ចំអាសនៅលើបណ្ដាញសង្គម ។ ជនត្រូវចោទទាំង ០៥ នាក់ ដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនមាន ១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ ២៩ ឆ្នាំ ជានជាតិខ្មែរ […]
សាលាដំបូងខេត្តខេត្តរតនគិរី សម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ក្រោយព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឱ្យស្លាប់
សាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានចោទប្រកាន់ម្ចាស់ឱសថស្ថាន «ពន្លឺសុខភាព» នៅក្រុងបានលុង ឈ្មោះ លុយ ទី ដែលមានតួនាទីសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ផងនោះ ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនបន្ទាប់ពីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឲ្យស្លាប់ សង្ស័យប្រតិកម្មជាមួយថ្នាំ។ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីសាច់ញាតិជនរងគ្រោះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានកោះហៅឈ្មោះ លុយ ទីមកសួរនាំនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក៏បានឃាត់ខ្លួនតែម្តង។ គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅឱសថស្ថាន «ពន្លឺសុខភាព» បានទទួលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំ មុខរបរកម្មករជ័រកៅស៊ូ ដែលមានប្រពន្ធឈ្មោះ ឈួន ស្រីរ័ត្ន អាយុ២៩ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។ ភរិយាជនរងគ្រោះរៀបរាប់ឲ្យដឹងថា ប្តីគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះដោយបោកត្រូវចំដើមទ្រូងហើយភ័យខ្លាចរបួសធ្ងន់ធ្ងរនោះ នៅរសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅឱសថស្ថានខាងលើ។ ភរិយាជនរងគ្រោះបន្តថា គ្រូពេទ្យបានព្យួរសេរ៉ូមប្តីគាត់អស់៤កំប្លោក ហើយថែមមួយកំប្លោកទៀត ប៉ុន្តែអ្នកជំងឺធ្វើទុកខ្លាំងក៏បានដកសេរ៉ូមចេញពីដៃ ក្នុងរយៈពេល៧ម៉ោង អ្នកជំងឺមិនបានធូរស្រាលសោះ។ ឃើញសភាពបែបនេះក្រុមគ្រួសារ […]
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី)
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតសូមថ្លែងអំណរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួន! មន្ទាយមានជ័យ៖នៅថ្ងៃចន្ទ ៣រោច ខែ ស្រាពណ៍ ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត រួមនិងកងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណនិងសូមអរគុណ ដល់ម្ចាស់ក្រុមហ៊ុនកាសុីណូ LPP SKY (ក្រុមម៉ូតូធំជនជាតិឥណ្ឌូនេសុី) ព្រមទាំងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ នឹងថវិកាមានដូចខាងខាងក្រោម ១-អង្ករ ៥០០គីឡូក្រាម ២-ទឹកបរិសុទ្ធ ១០០យួរ ៣-មី ១០កេសធំ ៤-ថវិកា ១,០០០,០០០រៀល ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកមកប្រើប្រាស់ក្នុងការចុះបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល។ […]